Author: leak leak

មានដឹងឬនៅ? ទម្លាយមុខគូស្នេហ៍តារាថៃទាំង១០គូ បេះដូងពណ៌ស៊ីជំពូរទើបប្រកាសទំំនាក់ទំនងថ្មីថ្មោង!!

បើកបង្ហាញមុខតារាប្រុសស្រីថៃទាំង១០គូ ដែលនាមួយរយៈពេលចុងក្រោយនេះសារភាពថាបេះដូងកំពុងតែមានពណ៌ស៊ីជំពូរកំពុងបង្កើតទំនាក់ទំនងស្នេហា ព្រមទាំងបានបង្ហាញមុខឲអ្នកគាំទ្របានស្គាល់ផងដែរ។ ដោយតារាប្រុសស្រីទាំងនេះខ្លះក៏ធ្លាប់មានប្រវត្ដិបែកបាក់ស្នេហាម្ដងជាពីរដងរួចមកហើយ តែចំណងស្នេហ៍លើកនេះរបស់ពួកគេយ៉ាងណានោះ មានតែរង់ចាំមើលបន្ដទៀត? ហើយសូម្បីតែតួឯកប្រុសរូបសង្ហារលោក James Jirayu ក៏បង្ហាញមុខគូស្នេហ៍ផងដែរធ្វើឲអ្នកគាំទ្រស្រីៗខូចចិត្តមិនស្ទើរនោះទេ។ តោះមកស្គាល់តារាដែលកំពុងមានស្នេហាទាំង១០គូនេះ៖ Mook Worranit  និង Toy Pathompong James Jirayu និងគូស្នេហ៍នារីក្រៅរង្វង់សិល្បះ Jessy the Face និង Jaokhun Jakkapat គូស្នេហ៍ថៃកូរ៉េ Hunz Isariya និង Seo Ji-yeon Woonsen Virithipa និងគូស្នេហ៍ហៃសូ
Read More

ឃើញចង់ភ្ញាក់ ពេលដែលតួឯកស្រីវ័យក្មេងនាងMew Nittha លេងតុបតែងខ្លួនក្លាយជាយាយចាស់ សក់ស ស្បែកជ្រួញបែបនេះ!!

ហាស់ហាមើលសឹងមិនស្គាល់!! ឃើញហើយចង់ភ្ញាក់ ពេលដែលតារាស្រីវ័យក្មេងរូបស្រស់ស្អាត តួឯកស្រីកំពុងល្បីល្បាញក្នុងវិស័យការសម្ដែងរបស់ប្រទេសថៃនាង Mew Nittha ក្នុងសម្រស់មុខយាយចាស់ សក់ស ស្បែកជ្រីវជ្រួញដែលមិនធ្លាប់ឃើញពីមុនបែបនេះ។ ហើយនេះក៏មិនមែនសម្រស់ពិតនាងដែរ តែគឺជាការតុបតែងកាយសម្រាប់ថតរូបដែលជាឈុតឆាកពីតួឯកស្រីចាស់ទៅនៅក្នុងរឿងពេជ្រកណ្ដាលភ្លើងដែលនាងសម្ដែង។ តោះមកមើលទាំងអស់គ្នា៖ រៀបរៀងអត្ថបទដោយ៖ ស្រីស្រស់ ប្រភពពី៖
Read More

តួខូចដ៏ស៊ិចស៊ីក្នុងរឿងថៃរូបនេះ ប្រកាសវេលាថ្ងៃមង្គលការ យកស្វាមីសង្ហារៗនាំតែខូចចិត្ត!!

តារាសម្ដែងស្រីរូបស្អាត ល្បីល្បាញពីភាពស៊ិចស៊ីនិងសមត្ថភាពក្នុងការសម្ដែងជាតួអង្គខូចមានល្បិចក្នុងរឿងភាគថៃជាច្រើនយ៉ាងសាកសមនាង Mai Sukonthawa ពេលនេះប្រកាសបញ្ចប់ភាពនៅលីវរបស់ខ្លួនហើយ។ ដោយពិធីមង្គលការរបស់នាងបានវេលានៅថ្ងៃទី១៤ ខែវិច្ឆិការឆ្នាំនេះ ហើយរូបនាងក៏បានបង្ហើបឲដឹងផងដែរថាស្វាមីរបស់នាងគឺមិនត្រូវការមនុស្សសង្ហារៗតែរូបនោះទេ ព្រោះរូបនាងក៏ធ្លាប់ឈឺចាប់ខូចចិត្ដព្រោះតែប្រុសសង្ហារច្រើនមកហើយ។ រូបនាងក៏បានឲដឹងផងដែរថានាងសម្រេចចិត្តរៀបការជាមួយនឹងDJមួយរូបក្នុងស្រុកថៃ បន្ទាប់ពីទាក់ទងមើលចិត្តគ្នាបាន៣ឆ្នាំ ហើយថ្លៃបណ្ដាការរបស់នាងគឺបាន១០លានបាត។ រៀបរៀងអត្ថបទដោយ៖ ស្រីស្រស់ ប្រភពពី៖ Kapook
Read More

កូនប្រសារសុំខ្មាស់!! ទម្លាយសម្រស់មុខអ្នកម្ដាយក្មេករបស់តួឯកស្រីនាង Margie តំណែងជាបវរកញ្ញាពិភពលោកជើងចាស់ក្នុងវ័យ៧២ឆ្នាំ!!

អូហូកូនប្រសារសុំខ្មាស់ពិតៗ!! ទម្លាយមុខមាត់រូបសម្រស់របស់នារីរូបស្អាតក្នុងវ័យចំណាស់ម្នាក់ដែលត្រូវជាម្ដាយក្មេករបស់តួឯកស្រីកំពុងល្បីក្នុងស្រុកថៃនាង​ Margie Rasri។ ដោយអ្នកម្ដាយក្មេករបស់នាងគឺមិនធម្មតា​ មានតំណែងជាបវរកញ្ញាប្រចាំប្រទេសថៃជំនាន់ដើម ថែមធ្លាប់ទៅប្រកួតជាបវរកញ្ញាពិភពលោកនិងទទួលជ័យលាភីទៀតផង។ ស្ថិតក្នុងវ័យ៧២ឆ្នាំទៅហើយបវរកញ្ញាជើងចាស់រូបនេះ នៅតែស្អាតប្រិមប្រិយទាំងរូបរាងនិងសម្រស់មុខតឹងណែនដដែល។ តោះមកស្គាល់ទាំងអស់គ្នា៖​ រៀបរៀងអត្ថបទដោយ៖ ស្រីស្រស់ ប្រភពពី៖ Kapook
Read More

ធ្លាប់ឃើញឬនៅ? គេហដ្ឋានពិតរបស់តារាស្រីមុខស្រទន់មេម៉ាយរូបស្អាតនាង Aff Taksaorn រៀបចំរៀបរយស្អាតដល់ហើយ!!

ស្រស់ស្អាតមានរបៀប!! ទម្លាយទិដ្ឋភាពខ្លះៗនៃគេហដ្ឋានពិតរបស់តារាសម្ដែងស្រីរូបស្អាតតួឯកស្រីល្បីក្នុងសិល្បះថៃយូរឆ្នាំនាង Aff Taksaorn។ ដោយតារាស្រីរូបនេះតែងទទួលបានការសសើរពីមហាជននិងអ្នកគាំទ្រថាជាតារាស្រីដែលមានមុខស្រទន់ញញឹមញញែមមានភាពទន់ភ្លន់សមជាកុលស្ដ្រី ថែមទាំងនៅតែស្រស់ស្អាតទោះបីជាពេលនេះមានកូនស្រីម្នាក់ហើយក្ដី។ ចង់ដឹងថាផ្ទះរបស់នាងទុកដាក់បានរៀបរយយ៉ាងណានោះ តោះមកមើលរូបខាងក្រោមនេះទាំងអស់គ្នា៖ រៀបរៀងអត្ថបទដោយ៖ ស្រីស្រស់ ប្រភពពី៖ tkvariety
Read More

មែនក៏អី? តួឯកស្រីនាង Mew ត្រូវគេសង្ស័យថាដណ្ដើមសង្សារគេខណៈបង្ហាញមុខគូស្នេហ៍ពិតរបស់ខ្លួនថ្មីៗ!!

មែនក៏អី? ក្រោយពីថ្មីៗនេះតារាសម្ដែងស្រីរូបស្អាតរាងតូចច្រលឹងញញឹមស្រស់ស្រាយនាង Mew Nittha បានបង្ហាញមុខម្ចាស់បេះដូងដែលជាគូស្នេហ៍រូបពិតនាពេលបច្ចុប្បន្ននេះរបស់នាង ធ្វើឲមានមហាជនមួយចំនួនធ្វើការរិះគន់និងសង្ស័យថារូបនាងគឺជាជនទី៣ធ្វើឲចំណងស្នេហាគេបែកបាក់។ នេះក៏ព្រោះតែបុរសរូបនោះគឺជាហៃសូ Saint ដែលធ្លាប់ត្រូវបានមហាជនក្នុងប្រទេសថៃស្គាល់រួចមកហើយថាគឺជាអតីតសង្សាររបស់តារាស្រីនាង Cris Horwang ដែលទើបចែកផ្លូវគ្នា។ សម្រាប់រឿងនេះនាង Mew ក៏ចេញមុខមកនិយាយផងដែរថានាងមិនមែនជាជនទី៣ ឬទៅដណ្ដើមសង្សារអ្នកណានោះឡើយ គឺនាងបានស៊ើបរួចមកហើយថាខាងប្រុសគ្មានអ្នកណាពេលមកសុំទាក់ទងនាងទើបយល់ព្រមសិក្សាមើលចិត្ដគ្នា។ Cris Horwang និងអតីតសង្សារហៃសូ Saint រៀបរៀងអត្ថបទដោយ៖ ស្រីស្រស់ ប្រភពពី៖ Kapook
Read More

កប់ម៉ង! ដើម្បីលេង​#10yearchallenge តារាហូលីវ៉ូតស្រីល្បីៗហ៊ានបង្ហាញរូបកាលពី១០ឆ្នាំមុនមកប្រៀបនឹងបច្ចុប្បន្ន!!

ហាស់ហា! ដើម្បីចូលរួមលេង #10yearchallenge គាស់កកាយរករូបភាពអតីតកាលមកបង្ហាញ ពេលនេះតារាស្រីហូលីវ៉ូតល្បីៗក៏បានបង្ហាញរូបជំនាន់កាលពី១០ឆ្នាំមុនមកឲអ្នកគាំទ្របានឃើញដែរហើយ។ ដោយតារាស្រីទាំងនេះបានយករូបទាំងនេះមកប្រៀបធៀបនឹងរូបបច្ចុប្បន្ននេះរបស់ខ្លួនមកបង្ហោះក្នុងបណ្ដាញសង្គម ប្លែកប្រែប្រួលយ៉ាងណានោះតោះមកមើលទាំងអស់គ្នា៖ Anne Hathaway Reese Witherspoon Lily Collins Eva Longoria Jessica Biel Zuleyka Rivera Jennifer Lopez Nicki Minaj Kate Hudson រៀបរៀងអត្ថបទដោយ៖ ស្រីស្រស់ ប្រភពពី៖ Kapook
Read More

តារាស្រីថៃទាំង៣២ដួងតែងកាយប្រែក្លាយជាអាមួយសម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិន តែម៉ូតសម្លៀកបំពាក់ច្នៃមកប្លែកៗមិនឲជាន់គ្នាឡើយ!!

ស្រស់ស្អាតម្នាក់មួយស្ទាយ សម្រាប់តារាស្រីថៃដែលបានតុបតែងកាយប្រែក្លាយជាអាមួយក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំនេះ។ ដោយតារាស្រីទាំង៣២ដួងនេះ គឺបានស្លៀកពាក់បែបប្រពៃណីចិន តែក៏មិនភ្លេចការលេងម៉ូតប្លែកៗក្នុងបែបខ្លួនឯង។ តោះមកមើលឈុតរបស់ពួកនាងទាំងអស់គ្នា៖ រៀបរៀងអត្ថបទដោយ៖ ស្រីល័ក្ខ ប្រភពពី៖ Kapook
Read More

អូហូ! មិនស្មានថាតួរងសម្បូរសាក់ច្រើនដើរជាតួខូចចិត្តអាក្រក់រូបនេះ ជីវិតពិតគឺជាម្ចាស់អាជីវកម្ម…នេះសោះ!!

ទម្លាយការពិតពីជីវិតក្រៅឆាកការសម្ដែងរបស់តារាប្រុសល្បីល្បាញដើរតួអង្គជាតួរងចិត្តអាក្រក់លោក Tack Pharunyoo មិនស្មានថាតារាសំបូរសាក់រូបនេះ ការពិតជាថៅកែប្រុសមួយរូបនឹងគេសោះ។ ដោយរូបលោកគឺបានបង្កើតអាជីវកម្មចំណាយប្រាក់អស់យ៉ាងច្រើនសន្ធឹកក្នុងការកសាងជារីស៊តសម្រាប់ភ្ញៀវទៅស្នាក់នៅលំហែរកំសាន្ដអារម្មណ៍នៅខេត្ដឈៀងម៉ៃ ដែលជាខេត្ដកំណើតផ្ទាល់របស់លោក។ អាជីវកម្មស្នាក់នៅដែលលោកខិតខំមួយនេះគឺបើកបានរយៈពេល២ឆ្នាំមកហើយ ពេលនេះក៏ដំណើរការបានល្អនិងកំពុងពង្រីកនិងកែលម្អរឲបានប្រសើរឡើងផងដែរ។ តោះមកស្គាល់រីស៊តប្រណិតរបស់តារាប្រុសរូបនេះទាំងអស់គ្នា៖ រៀបរៀងអត្ថបទដោយ៖ ស្រីស្រស់ ប្រភពពី៖ Kapook
Read More

ដូចឬមិនដូច? ក្រោយនារីរូបនេះសម្រេចចិត្តវះកាត់កែសម្រស់មុខតាមតារាស្រីនាង Chompoo Araya!!

ដូចបានកំរិតណាដែរ? ក្រោយពេលនារីរូបនេះសម្រេចចិត្តចំណាយប្រាក់អស់ជាច្រើនសន្ធឹកដើម្បីវះកាត់កែកុនសម្រស់មុខឲដូចជាតារាក្នុងដួងចិត្តគឺតួឯកស្រីជើងចាស់សម្រស់ចាំនាង Chompoo Araya។ នារីរូបនេះមានឈ្មោះថា Ammy បានធ្វើដំណើរដើម្បីមុខថ្មីទៅដល់ទឹកដីប្រទេសកូរ៉េ កែសម្រស់មុខស្ទើរតែទាំងស្រុង ទាំងចង្ការ ច្រមុះ ភ្នែក ចង់ដឹងថាក្រោយកែស្អាតនិងដូចបានកំរិតណានោះ តោះមកមើលរូបខាងក្រោមនេះទាំងអស់គ្នា៖ កំឡុងពេលកែ ក្រោយកែរួច Chompoo Araya រូបពិត រៀបរៀងអត្ថបទដោយ៖ ស្រីស្រស់ ប្រភពពី៖ Kapook
Read More