Author: long

ពិតជាមិនធម្មតា!! វីដេអូចម្រៀងថ្មីរបស់ មាស សុខសោភា ថតសុទ្ធតែបញ្ចេញអញ្ចឹងហ្មង…!! (មានវីដេអូ)

តារាចម្រៀង ​មាស​ សុខសោភា គឺជាតារាចម្រៀងស្រីប្រចាំផលិតកម្មថោន ហើយនាងបានប្រឡូកចូលក្នុងសិល្បៈអស់រយៈពេលយូរឆ្នាំមកហើយ។ ប៉ុន្តែតារារូបនេះនៅតែរក្សាប្រជាប្រិយភាពរបស់ខ្លួនដដែល ដោយមានការចេញនូវបទចម្រៀងពេញនិយមថ្មីៗជាហូរហែរ​ ដោយសារ តែនាង មាន ទឹកដមសម្លេងពិរោះរណ្តំ។ មិនត្រឹមតែប៉ុណ្ណោះ គេតែងតែសង្កេតឃើញតារារូបនេះបានបង្ហោះរូបភាពស៊ិចស៊ីរបស់ខ្លួនតាមបណ្តាញសង្គមជាញឹកញាប់។ បន្ថែមពីនេះ ទៀត ផងដែរនាងក៏បានបង្ហាញភាពស៊ិចស៊ីស៊ីវីឡៃរបស់ខ្លួនដែលរៀបនឹងចេញក្នុងពេលឆាប់ៗនាពេលខាងមុខនេះទៀតផង។ ជាការពិតណាស់ នៅ ក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនរបស់នាងបានបង្ហាញពីសកម្មភាពថតបទចម្រៀងដែលមានចំណងជើងថា​ ”My Only One”ដែលនៅក្នុង ឈុតនោះ បានបញ្ចេញស្លៀកនូវឈុតប៊ីគីនីនៅលើឆ្នេរសមុទ្រ មើលទៅប្លែកភ្នែកហើយពិតជាស៊ិចស៊ីខុសពីធម្មតា។ ចង់ដឹងថាយ៉ាងណាសូមទស្សនា វីដេអូ និងរូបភាពខាងក្រោមទាំងអស់គ្នា៖
Read More

បើកបង្ហាញមុខតួឯកស្រីក្នុងរឿង ទិន ហ្វី តាំងពីឆ្នាំ ១៩៩៤ បច្ចុប្បន្ននេះប្រែប្រួលយ៉ាងណាហើយ?

តារាសម្តែងចិនដែលប្រជាពលរដ្ឋខ្មែរយើងបានស្គាល់យ៉ាងច្បាស់តាមរយៈខ្សែរភាពយន្តគឺលោក”ទិនហ្វី”មានឈ្មោះដើម​ ”Stephen Chow”​នឹង​មាន​ភាពល្បីល្បាញខ្លាំងទូរទាំងពិភពលោក។​ តារាសម្តែងវ័យ ៥៥ឆ្នាំរូបនេះបានប្រឡូកចូលក្នុងវិស័យភាពយន្តហុងកុង តាំងពីឆ្នាំ ១៩៨២ មកម្លេះ។​  ហើយ​លោក​​ក៏បានដឹកនាំផលិតរឿង និងសម្តែងក្នុងខ្សែរភាពយន្តជាច្រើន។ តួយ៉ាងនៅក្នុងសាច់រឿងនិមួយៗរបស់លោកតែងតែមានការចូលរួមសម្តែងពីតារាស្រីស្រស់ស្អាតដើម្បីបន្ថែមភាពទាក់ទាញ និងការចាប់អារម្មណ៌ពី​ទស្សនិកជន។ តោះបើចង់ដឹងថាតារាស្រីដែលធ្លាប់បានសម្តែងជាមួយលោក”ទិន ហ្វី” ប្រែប្រួលយ៉ាងណានោះ សូមទៅទស្សនា​រូបភាពខាងក្រោម​ទាំងអស់គ្នា៖ នាង​ Shu Qi  វ័យ ៤១ ឆ្នាំ នាង​ Cecilia Cheung វ័យ ៣៧ ឆ្នាំ 
Read More

មានទាំងសមត្ថភាព និងសម្រស់ពិតៗ!! នាង Pim Pimprapa ជាតួឯកស្រី ហើយថែមទាំងជាថៅកែស្រីម្ចាស់មុខរបរ….!

ពិតជាមិនធម្មតាមែន!! មានហើយស្អាតទៀតតារាសម្តែងស្រីវ័យក្មេង និងមានទឹកដមសំលេងពិរោះ នាង Pim Pimprapa ជាតួឯកស្រីដែលប្រិយមិត្ត ធ្លាប់បានស្គាល់រួចមកហើយតាមរយៈរឿង”គ្រាមួយនៃបេះដូង” តារាស្រីវ័យ២៥ឆ្នាំរូបនេះក៏ជាអ្នកចម្រៀងស្រីដែល បានប្រឡូកលើវិស័យនេះ តាំងពី នៅ វ័យក្មេងមុនពេលចូលមកសម្ដែងទៅទៀត។​ ដោយសារតែនាងភាពប៉ិនប្រសប់ក្នុងការសម្តែង និងមានរូបសម្រស់ស្រស់ស្អាតតាមបែបយុវវ័យសម័យថ្មី។​​ មិនត្រឺមតែប៉ុណ្ណោះ​​ចំពោះជីវិត​ក្រៅឆាក​របស់នាងវិញ​ ជាថៅកែស្រីមួយរូបទៀតផង។ តារារូបនេះ គឺជាម្ចាស់ម៉ាកកាបូប ឈ្មោះថា Little Things by Pimprapa មានស្តាយខ្ជូតៗស្រស់ស្អាតកំពុង​តែមានភាពល្បីល្បាញពេញ​និយមពីមិត្ត​យុវវ័យរួមទាំងការរចនាម៉ូត ហើយមានពណ៌ស្រស់ស្អាត សម្រាប់ មិត្តនារីៗវ័យក្មេង។ តោះសូមទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
Read More

កក្រើកឆាកកាលពីយប់មិញ!! សុគន្ធ នីសា ប៉ះគ្នាជាមួយ ពេជ្រ ថៃ (មានវីដេអូ)

បងប្អូនប្រិយមិត្តពិតជាស្គាល់ជាក់ជាមិនខាន ម្ចាស់ជ័យលាភី The Voice Kids Cambodia រដូវកាលទី១ គឺកុមារា ពេជ្រ ថៃ ហាក់ដូចជាមាន ហាងឆេង កើបលុយតែម្តង ដោយតែងតែមានវត្តមាននៅក្នុងកម្មវិធីធំៗជាច្រើន។ អញ្ចឹងហើយកុមារារូបនេះក៏មានឱកាសបានច្រៀង ចម្រៀងរួម គ្នាជាមូយ តារាជួរមុខល្បីៗទៀតផង។ បន្ថែមពីនេះទៀតនោះ ពេជ្រ ថៃបានចាប់ដៃគូរជាមួយ អ្នកនាង សុគន្ធ នីសាបានអង្រួនឆាកតន្រ្តីអោយសប្បាយរីករាយ ដែលធ្វើអោយទស្សនិកជន នៅទីនោះ ពេញចិត្តនូវការសម្តែងអ្នកទាំងពីរយ៉ាងខ្លាំង។ តោះទៅទស្សនាវីដេអូ
Read More

អីយ៉ា!! ប្លែកអារម្មណ៌ទៀតហើយ MV Teaser បទថ្មី សុខ​​ ពិសី”ចិត្តចង់មានស្នេហ៍”​​ (មានវីដេអូ)

កញ្ញា សុខ ពិសី គឺជាតារាចម្រៀងស្រីប្រចាំផលិតកម្ម សាន់ដេ ដែលកំពុងមានឈ្មោះល្បីបល្បាញនៅក្នុងវិថីសិល្បៈផងដែរ។​ នាពេលថ្មីៗនេះ តារារូបនេះ​បានបញ្ចេញ Mv Teaserថ្មីមួយតាមបណ្តាញសង្គមដែលមានចំណងជើងថា”ចិត្តចង់មានស្នេហ៌”នៅក្នុង Mvនោះ បានបកស្រាយយ៉ាងពិរោះ និងមាន​ទាំងក្បាច់រាំបែបសម័យ​ថ្មី និងបែបបុរាណ។ មិនត្រឹមតែប៉ុណ្ណោះចំពោះការបង្ហាញក្បាច់រាំបែបបុរាណពិតជាប្លែកភ្នែកតែម្តងធ្វើអោយទស្សនិកជនមិនសរសើរមិនបាន។ ជាការពិតណាស់បទ​ចម្រៀង​​ថ្មីនេះពិតជាធ្វើអោយប្រិយមិត្តទន្ទឹងរង់ចាំ MV ពេញជាក់ជាមិន។ តោះកុំអោយខាតពេលយូរ សូមទៅទស្សនាខ្លីនៅខាងក្រោមនេះទាំងអស់គ្នា៖ ចុចអាន៖ ឡើងព្រឺសម្បុរ!! រឿងថ្មីរបស់នាង ឡាំយ៉ង និងលោក ខេន មានឈុតថើបឈុតទះជាច្រើន…(មានវីដេអូ) ចុចអាន៖ បែកគ្នាមិនទាន់បានប៉ុន្មានថ្ងៃផង នាង
Read More

ឡើងព្រឺសម្បុរ!! រឿងថ្មីរបស់នាង ឡាំយ៉ង និងលោក ខេន មានឈុតថើបឈុតទះជាច្រើន…(មានវីដេអូ)

តារាសម្តែងស្រីនាង Nune Woranuch ដែលត្រូវបានទស្សនិជនស្គាល់ថា នាង ឡាំយ៉ង និង លោក Ken Theeradej គឺជាតារាសម្តែងប្រុសថៃ បានចូល​ប្រឡូកក្នុងវិថីសិល្បៈជិត១០ឆ្នាំមកហើយ ហើយក៏ទទួលបានការគាំទ្រយ៉ាងច្រើនពីប្រិយមិត្ត ពីព្រោះតែពូកគេមានភាពប៉ិនប្រសប់ក្នុង​ការសម្តែង​តែ​ម្តង។​​ ​ដូច្នេះហើយទើបពួកគេមានឈ្មោះបោះសំលេងលើវិស័យអាជីពសិល្បៈរបស់ខ្លួន នៅក្នុងការសម្តែងខ្សែរភាពយន្តជាបន្តបន្ទាប់។ តួយ៉ាងនាពេលថ្មីៗនេះតារាទាំងពីដួងនេះបានថតរឿងថ្មីមួយរួមគ្នាដែលមានចំណងជើងថា”Ra Reung Fai” ទើបដាក់បញ្ចាំងនៅដើមខែធ្នូរនេះ។ ពួកគេទាំងថ្វីត្បិតមានវ័យចំណាស់បន្តិចមែន ប៉ុន្តែតារាសម្តែងទាំងពីរដួងនេះ លេងរឿងសុទ្ធតែឈុតឆាកទះថើបៗឡើងព្រឺសម្បុរ ដែលនៅ​ក្នុងប្លង់​និមួយៗគឺសុទ្ធតែឈុតថើបគ្នាមែនទែនតែម្តង ជាហេតុធ្វើអោយប្រិយមិត្តដែលកំពុងតាមដានរឿងនេះជក់ចិតដិតអារម្មណ៍។ ចង់ដឹងថាយ៉ាងណានោះសូមទស្សនារូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា៖ ចុចអាន៖ បែកគ្នាមិនទាន់បានប៉ុន្មានថ្ងៃផង
Read More

បែកគ្នាមិនទាន់បានប៉ុន្មានថ្ងៃផង នាង Saiparn បង្ហាញមុខគូរស្នេហ៍ថ្មី សង្ហារកប់ហ្មង!!

នាពេលថ្មីៗនេះ បន្ទាប់ពីនាង Saiparn Apinya បានប្រកាសដំណឹងថារូបនាងបានបែកបាក់ស្នេហា​ជាមួយនឹងអឌិតសង្សារចាស់​ដែលជា​អ្នក​បង្ហាញ​ម៉ូតសម្បូរសាក់ម្នាក់ ហើយមិនបានប៉ុន្មានថ្ងៃផងនាងក៏បង្ហាញមុខមាត់គូរស្នេហ៍ថ្មីបាត់ទៅហើយ។ តួយ៉ាងតារាសម្តែងរាងស្រឡូនតូចច្រឡឹង ដែលជា​តារាស្រីសម្តែងនៅក្នុងរឿង”ទឹកឃ្មុំមច្ចុរាជ”នាង Saiparn Apinya បានប្រកាសចែកផ្លូវគ្នាជាសាធារណៈជាមួយ​នឹងលោក”Abe”​ជាតារាបង្ហាញម៉ូតមាន​ស្នាមសាក់ពេញដងខ្លួន។ ក្រោយពីមានការសង្ស័យពីទស្សនិកជនតារារូបនេះក៏បានបង្ហាញមុខមាត់ស្នេហាថ្មីពិតប្រាកដនៅថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០១៧ ជាមួយនឹងការផុស រូប ស្និទ្ធស្នាលផ្អែមល្ហែមផងដែរនៅតាមបណ្តាញសង្គម។ បន្ថែមពីនេះទៀតគូរសង្សារថ្មីរបស់តារាសម្តែង​រូបនេះក៏ជាតារាសម្តែង​ប្រុស​ដែរគឺ លោក” Wut Nantawooti”។ តោះទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ -សង្សារចាស់ និងនាង Saiparn
Read More

តោះមកស្តាប់តួឯកស្រី YaYaនិយាយពាក្យក្នុងចិត្តអ្វីខ្លះមកកាន់ប្រិយមិត្តកម្ពុជា (មានវីដេអូ)

Yaya Urassaya គឺជាតារាសម្តែងជួរមុខដែលមានឈ្មោះល្បីល្បាញប្រចាំប៉ុស្តិលេខ៣(ថៃ)ក្នុងវ័យ២៤ឆ្នាំ។ហើយបច្ចុប្បន្ននេះនាង ទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន ពីព្រោះតែនាងមានភាពរួសរាយរាក់ទាក់ និងផ្តល់សេចក្តីស្រលាញ់ទៅកាន់ហ្វេន របស់នាង។ដូចនេះហើយទើបតារាស្រីរូបនេះកំពុងតែមានសន្ទុះការស្រលាញ់ចូលចិត្តយ៉ាងខ្លាំងពីអ្នកគាំទ្រកម្ពុជា។ គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ Yaya Urassaya ក៏បានបញ្ចេញនូវអារម្មណ៌ផ្ទាល់ខ្លួនរបស់ នាងដោយទឹកមុខរីករាយជា ខ្លាំង និងអរគុណចំពោះសេចក្តីស្រលាញ់ពីហ្វេនកម្ពុជាទាំងអស់ដែលមានចំពោះនាង។ម្យ៉ាងវិញទៀត នាងក៏ចង់អោយ ហ្វេន ទាំងអស់ជួយបង្រៀនភាសាខ្មែរដល់នាងទៀតផង។ តោះសូមទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ អត្ថបទទាក់ទង៖ ចុចអាន៖ អីយ៉ា!! ស្ងាត់ៗតួស្រីកាចឆ្នាស់នាង Noeyប្រសូតបានកូនប្រុសមួយហើយ គួរអោយ….(មានវីដេអូ) ចុចអាន៖ ស្នេហាទៅមុខមិនបាន! តួរងស្រីនៅក្នុងរឿង និស្ស័យកម្មព្រះភូមិ បែកបាក់គូរស្នេហ៍ជាលើកទីពីរទោះបីស្រលាញ់គ្នាដល់ទៅ…
Read More

អីយ៉ា!! ស្ងាត់ៗតួស្រីកាចឆ្នាស់នាង Noeyប្រសូតបានកូនប្រុសមួយហើយ គួរអោយ….(មានវីដេអូ)

នាង NoeyChotikaដែលប្រិយមិត្តពិតជាធ្លាប់បានស្គាល់ហើយក្នុងរឿងភាគជាច្រើនជាទូទៅនាងតែងតែសម្តែងជាតួកាច ឆ្នាស់។ តារាដួងនេះជាតារាសម្តែងប្រចាំប៉ុស្តិលេខ៣(ថៃ)ក្នុងវ័យ៣៣ឆ្នាំនឹងទទួលបានប្រជាប្រិយភាពខ្លាំងក្នុងវិស័យសិល្បៈ។នាង Noeyបានរៀបអាពាហ៌ពិពាហ៌នៅឆ្នាំ ២០១៦ ជាមួយលោក “Arm Maneechy”។ នាពេលថ្មីៗនេះផងដែរ នាងបាន ប្រសូត កូនប្រុសមួយជាចំណងដៃ មានឈ្មោះថា“Nong Akin Maneechai” នៅថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ដែលកូននោះមាន ទំងន់ រហូតដល់ទៅ ៣.១គីឡូក្រាម នៅមន្ទីពេទ្យ “SamitivejSukhumvit
Read More

ស្នេហាទៅមុខមិនបាន! តួរងស្រីនៅក្នុងរឿង និស្ស័យកម្មព្រះភូមិ បែកបាក់គូរស្នេហ៍ជាលើកទីពីរទោះបីស្រលាញ់គ្នាដល់ទៅ…

មិនគួរសោះ! តារាស្រីថៃរូបស្អាតស៊ិចស៊ីអ្នកសម្ដែងតួចិត្តអាក្រក់នៅក្នុងរឿងនិស្ស័យកម្មព្រះភូមិនាង Fai Nattapat Wipat corntragoon ពេលនេះបានបង្ហាញអារម្មណ៍សោកស្ដាយនិងប្រកាសបែកបាក់ស្នេហាសារជាថ្មីជាមួយ គូរសង្សារ របស់ខ្លួន ជា លើកទីពីរហើយ ខណៈដែលការបែកលើកទី១បានផ្សះផ្សារជួបជុំគ្នាវិញតែនៅតែមិនអាចបន្ដទៅមុខទៀតបាន ទោះជាស្នេហាមួយនេះកសាងមករយៈពេលជាយូរឆ្នាំមកហើយ។ តារាស្រីថៃនាង Fai NattapatWipatcorntragoonគឺជាអ្នកសម្ដែងនិងជាអ្នកចម្រៀងដ៏មានទឹកដមសំលេងនិង ប្រជា ប្រិយ ភាពមួយដួងនៅក្នុងសិល្បះរបស់ប្រទេសថៃ។ សមត្ថភាពនៃការសម្ដែងរបស់នាងត្រូវបានអ្នកទស្សនារឿងភាគថៃនាពេល កន្លងមកទទួលស្គាល់ថាមិនត្រឹមតែស្រស់ស្អាតនោះទេតែសម្ដែងជាតួចិត្តអាក្រក់លាក់មុខបានយ៉ាងសាកសមទៀតផង។ ចំណែកសម្រាប់នៅក្នុងខ្សែជីវិតពិតក្រៅរង្វង់សិល្បះវិញនាងត្រូវបានគេដឹងដែរថាធ្លាប់មានទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្ហែមជាមួយនិងលោក Mac Weerakanizអ្នកចម្រៀងនិងអ្នកបង្ហាញម៉ូតមួយរូបរបស់ថៃ។ ថ្មីៗនេះគូរស្នេហ៍ទាំងពីរនាក់នេះ សុទ្ធតែ បានអះអាងថាបានចែកផ្លូវគ្នាជាលើកទីពីរហើយ ខណៈដែលកាលជួបជុំគ្នាលើកទី១នៅតែមិនអាចបន្ដទៅមុខរួច
Read More