តោះមកទស្សនាទិដ្ឋភាពខាងក្នុងផ្ទះពិតៗរបស់តួអង្គស្រីនាងចៃរើង ជីវិតពិតមានជាងការសម្ដែងឆ្ងាយណាស់តែរឿងស៊ិចស៊ីដូចគ្នា!!
|
Wow! បើកបង្ហាញទិដ្ឋភាពខាងក្នុងរបស់ផ្ទះដ៏ស្រស់ស្អាតស្កឹមស្កៃមួយខ្នងដែលត្រូវបានគេដឹងថាគឺជាផ្ទះស្នាក់នៅពិតៗរបស់តារាសម្ដែងស្រី សម្បុរស្រអែមរាងខ្ពស់ស្រលះនិយមតែងកាយស៊ិចស៊ីនាង JanieTienphosuwanនិងត្រូវបាន អ្នកទស្សនាមួយចំនួន ស្គាល់រូបនាងថា គឺជា តួអង្គស្រីនាងចៃរើងសម្ដែងនៅក្នុងរឿងភ្លើងបុណ្យដែលទើបចាក់បញ្ចាំងចប់នាពេលថ្មីៗនេះ។គួរបញ្ជាក់ដែរថាតារាសម្ដែងស្រីដែលទទួលសម្ដែងជាតួអង្គស្រីនាងចៃរើងនៅក្នុងរឿងភ្លើងបុណ្យរឿងភាគថៃក្នុងឆ្នាំ២០១៧ដួងនេះមានឈ្មោះ ពិតហៅថា Janie Tienphosuwanគឺជាអ្នកសម្ដែងស្រី ជើងចាស់មួយដួងដែលបានប្រឡូកចូលវិស័យសម្ដែងក្នុង ប្រទេសថៃជាយូរឆ្នាំមកហើយ គឺតាំងពីនាងនៅវ័យជំទង់មកម្លេះ។
តារាស្រីវ័យ៣៦ឆ្នាំសម្បុរស្រអែមតែងលេងខ្លួនក្នុងសម្លៀកបំពាក់ស៊ិចស៊ីៗទាំងក្នុងរឿងនិងក្រៅរឿងដួងនេះ បានប្ដូរសមត្ថភាពនៃការសម្ដែងរបស់ខ្លួនពីតួឯកស្រីមុខស្រទន់ៗសុភាពរាបសារដែលគេស្គាល់នៅក្នុងរឿងស្នេហាសន្យាគុំនំ មកជាតួរងស្រីឈ្លានីសពេញដោយល្បិចកិចកលនៅក្នុងរឿងភ្លើងបុណ្យដែលទើបចប់នាពេលថ្មីៗនេះ។ សម្រាប់ជីវិតពិតក្រៅការសម្ដែងរបស់នាងវិញនាងគឺជាតារាស្រីដ៏ស្រស់ស្អាតមួយដួងដែលពេលនេះបានក្លាយជាស្រីមេម៉ាយទៅហើយក្រោយពីរូបនាង បានរៀបការជាមួយគូស្នេហ៍អ្នកជំនួញប្រាក់លានកាលពីឆ្នាំ២០១៣តែក៏លែងលះគ្នាវិញក្រោយរៀបការបានត្រឹមតែរយៈពេលមួយឆ្នាំប៉ុណ្ណោះ។ ចង់ដឹងថាក្រោយចូលសិល្បះកសាងកេរ្ដិ៍ឈ្មោះរយៈពេលខ្ទង់ពីរទស្សវត្តន៍តារាស្រីដួងនេះរស់នៅក្នុងផ្ទះដ៏ស្កឹមស្កៃ មានជីវិតទំនើបស៊ីវិល័យយ៉ាងណានោះ? តោះទៅមើលផ្ទះដ៏ធំប្រណិតរបស់នាង ជាមួយម៉ូតរថយន្ដដ៏ល្អដែលជាដៃគូធ្វើដំណើររបស់នាងផងដែរ៖
អទបត្ថទាក់ទង៖
ប្រភព៖ Mthai
អត្ថបទពេញនិយម