ស្រស់ស្អាតគ្រប់ឈុត! តោះមកមើលម៉ូតសម្លៀកបំពាក់ទាំង២១ឈុតរ​បស់ Chompoo នៅបារាំង…

ស្រស់ស្អាតគ្រប់ឈុត! បើកបង្ហាញម៉ូតសម្លៀកបំពាក់ស្អាត ថ្លៃប្រណិតអលង្ការរបស់តួឯកស្រីថៃដ៏មានប្រជាប្រិយភាពនាង Chompoo Araya ទាំងថ្ងៃធម្មតានិងពេលចូលរួមកម្មវិធីកម្រាលព្រំក្រហមនៅប្រទេសបារាំង កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។

តារាស្រីថៃនាង Chompoo គឺជាតួឯកស្រីកូនកាត់និងជាអ្នកបង្ហាញម៉ូត ជើងចាស់ដ៏មានសមត្ថភាពមួយរូបក្នុងវិស័យ សិល្បះរបស់ថៃ។ ហើយនាងក៏ត្រូវបានគេដឹងដែរថាជានារីកំពូលសំណាងដែលបានរៀបការជាមួយស្វាមីសេដ្ឋី និង តែងគ្រងម៉ូតឈុតសម្លៀកបំពាក់ថ្លៃៗប្លែកគួរឲចាប់អារម្មណ៍។ កាលពីប៉ុន្មានថ្ងៃមុនកន្លងទៅនេះ តារាស្រី រូបនេះ បាន ធ្វើដំណើរទៅប្រទេសបារាំង ដើម្បីទៅចូលរួមកម្មវិធីកម្រាលព្រំក្រហមនៅទីក្រុង​ Cannes ឆ្នាំ២០១៧នេះ។ ហើយនេះ ក៏ជាលើកទី៥ហើយសម្រាប់រូបនាងដែលបានមកចូលរួម ថែមទាំងលើកនេះរឹតពិសេស ដោយនាងមក ទាំងកំពុងពពោះ កូន៥ខែហើយផងដែរ។ កម្មវិធីនេះតម្រូវឲនាងត្រូវបង្ហាញខ្លួនលើកម្រាលព្រំក្រហមរយៈពេល៤ថ្ងៃ និងមានការចូលរួម កម្មវិធីផ្សេងទៀត ដូចនេះតួឯកស្រីនាង Chompoo បានត្រៀមជាច្រើនឈុតក្នុងការមកបារាំងលើកនេះ។ តោះទៅមើល ឈុតដែលនាងបានស្លៀកទាំងអស់គ្នា៖

-ឈុតស្លៀកដើរលើកម្រាលព្រំក្រហម

-សម្លៀកបំពាក់ថ្ងៃធម្មតានៅបារាំងរបស់ Chompoo

ប្រភព៖ weglo

អត្ថបទពេញនិយម