តើបច្ចុប្បន្ន​នេះ ប្រទេសណាខ្លះដែលមានចំណែកជាកម្មសិទ្ធិកាន់កាប់លើតំបន់ព្រៃអាម៉ាហ្សូន?

នាពេលបច្ចុប្បន្នតំបន់ព្រៃអាម៉ាហ្សូនគឺជាព្រៃដែលធំជាងគេបំផុតនៅក្នុងពិភពលោកដែលនៅសេសសល់។ព្រៃនេះមានទំហំផ្ទៃគ្របដណ្តប់ចំនួន​ 2,123, 561.8 ម៉ាយការ៉េហើយនៅក្នុងនោះមានជីវៈចំរុះធំល្វឹងល្វើយ និងសត្វព្រៃរាប់ពាន់ប្រភេទ​ដែលត្រូវបានគេចាត់ទុកថាជា​សត្វកម្រ​និង​ជិតផុតពូជពីផែនដីយើងនេះផងដែរ។​

តាមការប៉ាន់ស្មានមានដើមឈើ​ជាច្រើន​ប្រភេទផ្សេងៗគ្នាចំនួន ៣៩០ពាន់លានដើម​ដែលត្រូវ​បែងចែក​ជា ១៦,០០០ប្រភេទ។​ ម្យ៉ាងទៀតវាដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាអាកាសធាតុក្នុងតំបន់ផងដែរ​ ដូច្នេះហើយទើប គេចាត់វិធានការ និងបាន​អំពាវនាវអោយប្រទេស ទាំអស់ដែលមានផ្ទៃដីជាប់នឹងព្រៃនោះត្រូវរួមគ្នារក្សា ការពារអោយ បានគង់វង្សព្រោះតែវាជាព្រៃដ៏ធំ​ជាងគេបង្អស់ចុងក្រោយ​របស់ផែនដីដើម្បីអោយមានលំនឹងបរិស្ថាន។ហើយប្រទេស​ដែលមានចំណែកកម្មសិទ្ធិ​ក្នុងដែនដីព្រៃ​អាម៉ាហ្សូន​​នោះរួមមាន៖ ប្រទេសប្រេស៊ីល , ប្រទេសអេក្វាឌ័រ , ប្រទេសវេណាហ្ស៊ុយអេឡា ,ប្រទេសស៊ុរីណាមេ, ប្រទេសប៉េរូ , ប្រទេសកូឡំប៊ី, ប្រទេសបូលីវា , ប្រទេសហ្គីយ៉ាណា និងប្រទេសFrench Guiana។

ខាងក្រោមនេះជាបញ្ជីរាយនាមឈ្មោះប្រទេសដែលមានភាគរយចំណែកកម្មសិទ្ធិលើផ្ទៃសរុប៖ប្រទេសប្រេស៊ីល , ប្រទេសអេក្វាឌ័រ , ប្រទេសវេណាហ្ស៊ុយអេឡា ,ប្រទេសស៊ុរីណាមេ, ប្រទេសប៉េរូ , ប្រទេសកូឡំប៊ី, ប្រទេសបូលីវា , ប្រទេសហ្គីយ៉ាណា និងប្រទេសFrench Guiana។ via worldatlas

១.ប្រទេសប្រេស៊ីល ៦៤%,២.ប្រទេសប៉េរូ ១០%,៣.ប្រទេសវេណាហ្ស៊ុយអេឡា ៦%,៤.ប្រទេសកូឡំប៊ី ៦%,៥.ប្រទេសបូលីវា ៦%,៦.ប្រទេសហ្គីយ៉ាណា ៣%,៧.ប្រទេសអេក្វាឌ័រ ២%,៨.ប្រទេសស៊ុរីណាមេ ២%,៩.ប្រទេសFrench Guiana​១%​។

ប្រភព៖​ weglo

អត្ថបទពេញនិយម