កើតទុកមាត់ខ្មៅខុសគេមែនទេ? វិធីសាស្ដ្រទាំងនេះជួយអ្នកបានយ៉ាងមានប្រសិទ្ធភាព!!

នារីគ្រប់រូបតែងប្រាថ្នាចង់បានរូបសម្រស់ដ៏ស្រស់ស្អាត មានបបូរមាត់ទន់ល្មើយ ពណ៌ផ្កាឈូក យ៉ាងទាក់ទាញមានមន្ដស្នេហ៍។ ចុះបើបបូរមាត់ជាទីស្រលាញ់របស់អ្នកបែរជាមានភាពខ្មៅស្រអាប់ បែកប្រះវិញនោះ តើត្រូវធ្វើដូចម្ដេច? ខាងក្រោមនេះជាវិធីសាស្រ្ដបែបធម្មជាតិខ្លះៗ ដែលអាចជួយបំបាត់នូវទុកកង្វល់នេះជូនអ្នកបាន៖

១. មូលហេតុដែលធ្វើឲបបូរមាត់ខ្មៅនេះ អ្នកខ្លះអាចមានមកពីកំណើត តែអ្នកខ្លះទៀតនោះគឺអាចកើតឡើងដោយការប្រើប្រាស់ក្រែមគ្មានគុណភាពញញឹកញាប់ ឬសាកក្រែមម៉ាកផ្សេងៗតែផ្ដាស ដូចនេះដំបូងឡើយអ្នកគួរបញ្ឈប់នូវទង្វើរទាំងនេះជាមុនសិន។

២. ប្រើប្រាស់ច្រាសដុសធ្មេញ៖ ក្រោយដុសធ្មេញរួចអ្នកអាចយកច្រាសដុសធ្មេញស្អាតមកដុសថ្នមៗលើបបូរមាត់ដើម្បីជម្រុះកោសិកាចាស់ៗ អាចអនុវត្ដន៍២ទៅ៣ដងក្នុងមួយសប្ដាហ៍។

៣. ញុាំទឹកឲបានច្រើន៖ ដើម្បីជួយបង្កើនជាតិទឹកក្នុងរាងកាយ មិនធ្វើឲបបូរមាត់ស្ងួតប្រេះ

 

៤. ល្បាយក្រូចឆ្មារនិងស្ករស៖ យកទឹកក្រូចឆ្មារបន្ដិចដាក់ស្ករសកូរវាចូលគ្នាក្លាយជាល្បាយខាប់មួយ យកទៅលាបលើបបូរមាត់និងដុសយ៉ាងស្រាលដៃប្រមាណ១នាទីរួចលាងចេញ អាចធ្វើបាន២ទៅ៣ដងក្នុងមួយសប្ដាហ៍។

៥. លាបទឹកឃ្មុំផ្ដល់សំណើមដល់បបូរមាត់ឲទន់ល្មើយ គួរឲចង់គយគន់។

ប្រភព៖weglo

អត្ថបទពេញនិយម