តួខូចដ៏ស៊ិចស៊ីក្នុងរឿងថៃរូបនេះ ប្រកាសវេលាថ្ងៃមង្គលការ យកស្វាមីសង្ហារៗនាំតែខូចចិត្ត!!

តារាសម្ដែងស្រីរូបស្អាត ល្បីល្បាញពីភាពស៊ិចស៊ីនិងសមត្ថភាពក្នុងការសម្ដែងជាតួអង្គខូចមានល្បិចក្នុងរឿងភាគថៃជាច្រើនយ៉ាងសាកសមនាង Mai Sukonthawa ពេលនេះប្រកាសបញ្ចប់ភាពនៅលីវរបស់ខ្លួនហើយ។ ដោយពិធីមង្គលការរបស់នាងបានវេលានៅថ្ងៃទី១៤ ខែវិច្ឆិការឆ្នាំនេះ ហើយរូបនាងក៏បានបង្ហើបឲដឹងផងដែរថាស្វាមីរបស់នាងគឺមិនត្រូវការមនុស្សសង្ហារៗតែរូបនោះទេ ព្រោះរូបនាងក៏ធ្លាប់ឈឺចាប់ខូចចិត្ដព្រោះតែប្រុសសង្ហារច្រើនមកហើយ។ រូបនាងក៏បានឲដឹងផងដែរថានាងសម្រេចចិត្តរៀបការជាមួយនឹងDJមួយរូបក្នុងស្រុកថៃ បន្ទាប់ពីទាក់ទងមើលចិត្តគ្នាបាន៣ឆ្នាំ ហើយថ្លៃបណ្ដាការរបស់នាងគឺបាន១០លានបាត។

រៀបរៀងអត្ថបទដោយ៖ ស្រីស្រស់

ប្រភពពី៖ Kapook

អត្ថបទពេញនិយម