មែនក៏អី? តួឯកស្រីនាង Mew ត្រូវគេសង្ស័យថាដណ្ដើមសង្សារគេខណៈបង្ហាញមុខគូស្នេហ៍ពិតរបស់ខ្លួនថ្មីៗ!!

មែនក៏អី? ក្រោយពីថ្មីៗនេះតារាសម្ដែងស្រីរូបស្អាតរាងតូចច្រលឹងញញឹមស្រស់ស្រាយនាង Mew Nittha បានបង្ហាញមុខម្ចាស់បេះដូងដែលជាគូស្នេហ៍រូបពិតនាពេលបច្ចុប្បន្ននេះរបស់នាង ធ្វើឲមានមហាជនមួយចំនួនធ្វើការរិះគន់និងសង្ស័យថារូបនាងគឺជាជនទី៣ធ្វើឲចំណងស្នេហាគេបែកបាក់។ នេះក៏ព្រោះតែបុរសរូបនោះគឺជាហៃសូ Saint ដែលធ្លាប់ត្រូវបានមហាជនក្នុងប្រទេសថៃស្គាល់រួចមកហើយថាគឺជាអតីតសង្សាររបស់តារាស្រីនាង Cris Horwang ដែលទើបចែកផ្លូវគ្នា។ សម្រាប់រឿងនេះនាង Mew ក៏ចេញមុខមកនិយាយផងដែរថានាងមិនមែនជាជនទី៣ ឬទៅដណ្ដើមសង្សារអ្នកណានោះឡើយ គឺនាងបានស៊ើបរួចមកហើយថាខាងប្រុសគ្មានអ្នកណាពេលមកសុំទាក់ទងនាងទើបយល់ព្រមសិក្សាមើលចិត្ដគ្នា។

Cris Horwang និងអតីតសង្សារហៃសូ Saint

រៀបរៀងអត្ថបទដោយ៖ ស្រីស្រស់

ប្រភពពី៖ Kapook

អត្ថបទពេញនិយម