ប្រកាសទំនាក់ទំនងមិនដល់មួយខែផង Jannie សមាជិកក្រុម Blackpink ចែកផ្លូវគ្នាជាមួយអាយដលប្រុសរូបនោះហើយ!!

ចំណងស្នេហ៍ប្រះឆា ប្រកាសទំនាក់ទំនងស្នេហាមិនដល់រយៈពេលមួយខែផងពេលនេះសម្រាប់តែគូស្នេហ៍អាយដលដ៏ល្បីល្បាញនៅក្នុងសិល្បះកូរ៉េគឺគូរបស់លោក Kai សមាជិកក្នុង Exo និងនាង Jannie សមាជិកក្រុម Blackpink ពេលនេះចែកផ្លូវគ្នាវិញបាត់ទៅហើយ។គួរបញ្ជាក់ផងដែរថាកាលពីដើមខែមករាឆ្នាំ២០១៩នេះ ខាងសារពត៌មានទម្លាយមុខគូស្នេហ៍តារាដ៏ល្បីនៅកូរ៉េ Dispatch បានទម្លាយរូបគូរបស់អ្នកទាំងពីរដែលបានលួចជួបគ្នានៅពេលយប់នៅសួនកំសាន្ដមួយកន្លែងក្នុងប្រទេសកូរ៉េ ធ្វើឲផ្អើលអ្នកគាំទ្រនិងផលិតកម្ម SM Entertainment និង YG Entertainment ក៏បានប្រកាសចេញមុខទទួលស្គាល់ថាតារាប្រុសស្រីរបស់ពួកគេពិតជាកំពុងទាក់ទងមើលចិត្តគ្នាប្រាកដមែន។ តែសម្រាប់តែថ្មីៗនេះគឺនៅថ្ងៃទី២៥ ខែមករាកន្លងទៅនេះសម្រាប់តែធ្លាយដំណឹងថាចំណងស្នេហ៍របស់អ្នកទាំងពីរបែកបាក់ចែកផ្លូវគ្នាហើយ ហើយខាងផលិតកម្ម SM Entertainment ដែលជាផលិតកម្មលោក Kai ធ្វើការក៏បានចេញមុខបញ្ជាក់ថាតារាទាំងពីរដួងពិតជាមិនបន្ដទំនាក់ទំនងស្នេហ៍នឹងគ្នាពិតមែន។

រៀបរៀងអត្ថបទដោយ៖ ស្រីស្រស់

ប្រភពពី៖ lady108

អត្ថបទពេញនិយម