តួឯកស្រីនាង Kimberly ទៅដើរលេងបែបគូស្នេហ៍លើកនេះលេងបញ្ចេញសាច់ខ្នងទាំងអស់ ឯMarkក៏បញ្ចេញរូបសាក់ដែរ!!

ស្វីតៗមួយគូទៀតហើយ!! គូស្នេហ៍តារាកំពុងល្បីល្បាញក្នុងសិល្បះថៃគឺគូរបស់តួឯកប្រុសស្រីប្រចាំឲស្ថានីយ៍ប៉ុស្ដិ៍លេខ៣ថៃលោក Mark Prin និងនាង Kimberly Ann Voltemas បានធ្វើឲអ្នកគាំទ្រចំហរមាត់គ្រប់គ្នាហើយ សម្រាប់ដំណើរកំសាន្ដលើកនេះរបស់អ្នកទាំងពីរ។ នេះក៏ដោយសារតែតារាប្រុសស្រីទាំងពីររូបនេះមិនត្រឹមតែបង្ហាញភាពផ្អែមល្ហែមចំណងស្នេហ៍ស្អិតរមួតយូរអង្វែងប៉ុណ្ណោះទេ ថែមទាំងម្នាក់ៗបានបង្ហាញសាច់ខ្នងនៅអាងហែលទឹកក្បែរមាត់សមុទ្រនេះផងដែរ។ សម្រាប់តួឯកស្រីនាង Kimberly វិញបានបញ្ចេញសាច់ខ្នងសខ្ចីម៉តរលោង ឯលោក Mark ក៏បង្ហាញឲឃើញរូបសាក់នឹងខ្នងផងដែរ។

រៀបរៀងអត្ថបទដោយ៖ ស្រីស្រស់

ប្រភពពី៖ Sanook

អត្ថបទពេញនិយម