ជិតដល់ថ្ងៃសម្រាល​ នាងឡាំជៀករៀបចំកម្មវិធីBaby Shower ត្រៀមជួបមុខកូន….

តារាសម្ដែងស្រីស៊ិចស៊ី ដែលអ្នកគាំទ្រស្គាល់ថាជានាងឡាំជៀកក្នុងរឿងរាជនីនាងឈ្មោះពិតនាង Aum Lukkana រៀបចំពិធីជប់លៀងយ៉ាងពិសេសសម្រាប់ត្រៀមទទួលកូនក្នុងផ្ទៃដែលនឹងសម្រាលក្នុងពេលឆាប់ៗខាងមុខនេះ។ ក្រោយពីតារាស្រីរូបនេះសម្រេចចិត្តរៀបការជាមួយបុរសអ្នកជំនួញម្នាក់កាលពីឆ្នាំ២០១៨កន្លងទៅ ពេលនេះរូបនាងក៏កំពុងពពោះកូនក្នុងផ្ទៃបាន៧ខែហើយ ខណៈដែលពោះកាន់តែប៉ោងធំរូបនាងនិងសាច់ញាតិក៏រៀបចំកម្មវិធីជប់លៀង Baby Shower ហើយនាងក៏បានដឹងភេទកូនហើយផងដែរគឺជាកូនស្រីថែមទាំងបានត្រៀមឈ្មោះឲហៅថា Disney ថែមទៀតផង។

រៀបរៀងអត្ថបទដោយ៖ ស្រីស្រស់

ប្រភពពី៖ Sanook

អត្ថបទពេញនិយម