តួឯកស្រីនាង Aff ទិញរថយន្ដថ្មីឡូយកប់ស៊េរីតែម្ដង ក្រោយនៅក្នុងភាពចម្រូងចម្រាស់នៃការលែងលះជាមួយស្វាមី!!

កាលីបកប់តែម្ដង!! តារាសម្ដែងស្រីជើងចាស់មុខស្រទន់ញញឹមស្រស់នាង Aff Taksaorn ពេលនេះនាំរថយន្ដថ្មីស្រឡាងមួយគ្រឿងចូលផ្ទះ ស្រស់ស្អាតប្រណិតថែមតំលៃមិនធម្មតានិងជារថយន្ដដែលចេញថ្មីមិត្តយុវវ័យស្រលាញ់ពេញចិត្ត។ រថយន្ដថ្មីរបស់នាងនេះមានពណ៌ទឹកក្រូចភ្លឺរលោងចែងចាំងជាម៉ាក Porsche 991 ប្រភេទ GT3 RS (Exclusive Manufaktur) Gen 1 PDK ចេញឆ្នាំ២០១៧នេះឯង ឯតំលៃគឺ២៣លានបាត អ្វីដែលពិសេសនោះគឺជាប្រភេទរថយន្ដប្រណាំងថែមមានតែ៤គ្រឿងប៉ុណ្ណោះក្នុងប្រទេសថៃ។ គួរបញ្ជាក់ដែរថាតួឯកស្រីនាង Aff ពេលនេះកំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាស់ជាមួយស្វាមីត្រៀមក្នុងការលែងលះគ្នា ក្រោយពីរូបនាងបានរៀបមង្គលការមានកូនស្រីម្នាក់ហើយផងដែរ។ ទោះបីការលែងលះមិនទាន់ដាច់ស្រលះតាមផ្លូវច្បាប់តែពេលនេះរូបនាងក៏បានរើចូលមករស់នៅជាមួយកូនស្រីនិងអ្នកម្ដាយនាងហើយផងដែរ។

រថយន្ដថ្មី​ Aff

ចុចអាន៖ តួឯកស្រីនាង Chompoo កូនពីរហើយនៅតែស្រស់ស្អាត ចុះទម្រាំកាលពីក្មេងវិញមុខខ្ជូតយ៉ាងណាដែរ? តោះមកស្គាល់ទាំងអស់គ្នា!!

ចុចអាន៖ មិនធម្មតាមែន!! តោះមកមើលផ្ទះដ៏ធំស្កឹមស្កៃដូចភូមិគ្រឹះរបស់តួឯកស្រីនាង Kwan Usamanee!!

អត្ថបទដោយ៖ ស្រីស្រស់

អត្ថបទពេញនិយម