មុនមានថ្ងៃនេះ!! ទម្លាយប្រវត្ដិកាងារមុនបានក្លាយជាតារា របស់តារាប្រុសស្រីថៃទាំង៧រូបនេះ!!

មុនមានថ្ងៃនេះ!! ទម្លាយប្រវត្ដិពីអតីតកាលមុនបានក្លាយជាតារាមានឈ្មោះល្បី មានលុយ​ មានផ្ទះវីឡា មានឡានទំនើបជិះ​ តើពួកគេធ្លាប់ឆ្លងកាត់កាងារធ្វើជាអ្វីខ្លះដែរ?

-Bird Thongchai មុនក្លាយជាកំពូលតារាចម្រៀង ធ្លាប់ធ្វើការក្នុងធនាគា ធ្វើការក្នុងសណ្ឋាគារជាអ្នកបើកទ្វារទើបបានជួបអ្នកដឹកនាំរឿងហើយបានចូលសិល្បះ

-Pong Nawat មុនចូលសិល្បះ រូបលោកបានបញ្ចប់ការសិក្សានិងធ្វើការជាមន្រ្ដីកសិកម្ម ដោយភាពស្រស់សង្ហារនៅវ័យជំទង់បានធ្វើឲលោកបានចូលសិល្បះនៅឆ្នាំ២០០០

-Aum Patcharapa រូបនាងស្រស់ស្អាតតាំងពីក្មេងវ័យ ជាកូនអ្នកធូធារគ្រួសារមានអាជីវកម្មហាងការ៉េម លុះវ័យជំទង់ក៏ក្លាយជាតារា

-Pope Tanawat មុនក្លាយជាតារា រូបលោកបានបញ្ចប់ការសិក្សាធ្វើការផ្នែកកុំព្យូទ័រក្រាហ្វិករយៈពេល៥ខែ

-Bella Ranee កាលពីនៅវ័យជំទង់រូបនាងបានទៅធ្វើការក្នុងហាងការ៉េជាអ្នករត់តុនិងយកសម្លៀកបំពាក់ទៅលក់តាមសាលា

-Yui Chiranan កាលពីក្មេងគ្រួសារនាងមានជីវភាពខ្វះខាតដូចនេះហើយនាងបានប្រកបកាងារជាច្រើនបែប ជាក្មេងរត់តុ ជាអ្នកគិតលុយតាមហាងនានា ក្រោយមកទើបចូលសិល្បះតាមរយៈការប្រកួត

-Cris Horwang ពីតូចនាងចូលចិត្តការរាំទើបចូលរៀនសាលារាំ​ ដល់ធំឡើងការធ្វើកាងារជាDj និងបានក្លាយជាតារាទាំងការសម្ដែងនិងអ្នកបង្ហាញម៉ូតដូចពេលនេះ

ចុចអាន៖ ស្អាតហើយមានជំនួញក្នុងដៃ!! ទម្លាយមុខជំនួញដ៏កក់កបរបស់តួឯកស្រីក្នុងរឿងចិញ្ចៀនស្នេហ៍ភ្ជាប់និស្ស័យនាង Pancake!!

ចុចអាន៖ នៅតែមើលស្គាល់ទៀតអត់ ពេលដែលតួឯកស្រីថៃទាំង១៨រូបនេះ លាងម្សៅពីមុខចេញ? តោះមកពិនិត្យមើល!!

អត្ថបទដោយ៖ ស្រីស្រស់

អត្ថបទពេញនិយម