បែកគ្នាមិនទាន់បានប៉ុន្មានថ្ងៃផង នាង Saiparn បង្ហាញមុខគូរស្នេហ៍ថ្មី សង្ហារកប់ហ្មង!!

នាពេលថ្មីៗនេះ បន្ទាប់ពីនាង Saiparn Apinya បានប្រកាសដំណឹងថារូបនាងបានបែកបាក់ស្នេហា​ជាមួយនឹងអឌិតសង្សារចាស់​ដែលជា​អ្នក​បង្ហាញ​ម៉ូតសម្បូរសាក់ម្នាក់ ហើយមិនបានប៉ុន្មានថ្ងៃផងនាងក៏បង្ហាញមុខមាត់គូរស្នេហ៍ថ្មីបាត់ទៅហើយ។ តួយ៉ាងតារាសម្តែងរាងស្រឡូនតូចច្រឡឹង ដែលជា​តារាស្រីសម្តែងនៅក្នុងរឿង”ទឹកឃ្មុំមច្ចុរាជ”នាង Saiparn Apinya បានប្រកាសចែកផ្លូវគ្នាជាសាធារណៈជាមួយ​នឹងលោក”Abe”​ជាតារាបង្ហាញម៉ូតមាន​ស្នាមសាក់ពេញដងខ្លួន។

ក្រោយពីមានការសង្ស័យពីទស្សនិកជនតារារូបនេះក៏បានបង្ហាញមុខមាត់ស្នេហាថ្មីពិតប្រាកដនៅថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០១៧ ជាមួយនឹងការផុស រូប ស្និទ្ធស្នាលផ្អែមល្ហែមផងដែរនៅតាមបណ្តាញសង្គម។ បន្ថែមពីនេះទៀតគូរសង្សារថ្មីរបស់តារាសម្តែង​រូបនេះក៏ជាតារាសម្តែង​ប្រុស​ដែរគឺ លោក” Wut Nantawooti”។ តោះទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

-សង្សារចាស់ និងនាង Saiparn Apinya

-សង្សារថ្មី និងនាង Saiparn Apinya

ចុចអាន៖ តោះមកស្តាប់តួឯកស្រី YaYaនិយាយពាក្យក្នុងចិត្តអ្វីខ្លះមកកាន់ប្រិយមិត្តកម្ពុជា (មានវីដេអូ)

ចុចអាន៖ អីយ៉ា!! ស្ងាត់ៗតួស្រីកាចឆ្នាស់នាង Noeyប្រសូតបានកូនប្រុសមួយហើយ គួរអោយ….(មានវីដេអូ)

ប្រភព៖ Kapook

អត្ថបទពេញនិយម