ស្នេហាទៅមុខមិនបាន! តួរងស្រីនៅក្នុងរឿង និស្ស័យកម្មព្រះភូមិ បែកបាក់គូរស្នេហ៍ជាលើកទីពីរទោះបីស្រលាញ់គ្នាដល់ទៅ…

មិនគួរសោះ! តារាស្រីថៃរូបស្អាតស៊ិចស៊ីអ្នកសម្ដែងតួចិត្តអាក្រក់នៅក្នុងរឿងនិស្ស័យកម្មព្រះភូមិនាង Fai Nattapat Wipat corntragoon ពេលនេះបានបង្ហាញអារម្មណ៍សោកស្ដាយនិងប្រកាសបែកបាក់ស្នេហាសារជាថ្មីជាមួយ គូរសង្សារ របស់ខ្លួន ជា លើកទីពីរហើយ ខណៈដែលការបែកលើកទី១បានផ្សះផ្សារជួបជុំគ្នាវិញតែនៅតែមិនអាចបន្ដទៅមុខទៀតបាន ទោះជាស្នេហាមួយនេះកសាងមករយៈពេលជាយូរឆ្នាំមកហើយ។

តារាស្រីថៃនាង Fai NattapatWipatcorntragoonគឺជាអ្នកសម្ដែងនិងជាអ្នកចម្រៀងដ៏មានទឹកដមសំលេងនិង ប្រជា ប្រិយ ភាពមួយដួងនៅក្នុងសិល្បះរបស់ប្រទេសថៃ។ សមត្ថភាពនៃការសម្ដែងរបស់នាងត្រូវបានអ្នកទស្សនារឿងភាគថៃនាពេល កន្លងមកទទួលស្គាល់ថាមិនត្រឹមតែស្រស់ស្អាតនោះទេតែសម្ដែងជាតួចិត្តអាក្រក់លាក់មុខបានយ៉ាងសាកសមទៀតផង។

ចំណែកសម្រាប់នៅក្នុងខ្សែជីវិតពិតក្រៅរង្វង់សិល្បះវិញនាងត្រូវបានគេដឹងដែរថាធ្លាប់មានទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្ហែមជាមួយនិងលោក Mac Weerakanizអ្នកចម្រៀងនិងអ្នកបង្ហាញម៉ូតមួយរូបរបស់ថៃ។ ថ្មីៗនេះគូរស្នេហ៍ទាំងពីរនាក់នេះ សុទ្ធតែ បានអះអាងថាបានចែកផ្លូវគ្នាជាលើកទីពីរហើយ ខណៈដែលកាលជួបជុំគ្នាលើកទី១នៅតែមិនអាចបន្ដទៅមុខរួច ទោះបីជា ចំណងស្នេហាមួយនេះមានរយៈពេល៦ឆ្នាំហើយក៏ដោយ។

-Fai និង Mac

អត្ថបទទាក់ទង៖

ចុចអាន៖ បើកបង្ហាញមុខអ្នកម្ដាយបង្កើតរបស់តួឯកស្រីនាងYaya! កូនស្អាតយ៉ាងនេះអ្នកម្ដាយយ៉ាងណាដែរ?

ចុចអាន៖ ដំណឹងគួរឲរីករាយ! តួឯកស្រីថៃនាង Margie ប្រកាសរៀបការនឹងគូរស្នេហ៍សេដ្ឋីនៅថ្ងៃ…ខាងមុខនេះ!!

ប្រភព៖ Sanook

អត្ថបទពេញនិយម