ដំណឹងគួរឲរីករាយ! តួឯកស្រីថៃនាង Margie ប្រកាសរៀបការនឹងគូរស្នេហ៍សេដ្ឋីនៅថ្ងៃ…ខាងមុខនេះ!!

ជារឿងមួយដែលគួរឲរីករាយ! តារាស្រីរូបស្អាតជើងស្រឡូនតួឯកស្រីនៅក្នុងរឿងមេកងស្រីកំពូលស្នេហ៍នាង Margie Rasri​ពេលនេះបានប្រកាសពីដំណឹងល្អរបស់ខ្លួនដែលធ្វើឲអ្នកគាំទ្ររបស់នាងចូលរួមត្រេកអរជាខ្លាំង ព្រោះ​ពេលនេះ​នាងនិង​គួរ​ស្នេហ៍ដែលទាក់ទងគ្នាជាយូរឆ្នាំមកហើយនោះនឹងរៀបចំពីធីមង្គលការនៅថ្ងៃខាងមុខឆាប់ៗនេះខណៈដែលមានការសុំរៀបការយ៉ាងរ៉ូមែនទិកគួរឲច្រណែនពិតៗ។

តារាសម្ដែងស្រីថៃនាង Margie Rasriគឺជាតួឯកស្រីដ៏ល្បីល្បាញមានឈ្មោះបោះសំលេងមួយរូបនៅក្នុង​វិស័យសម្ដែងនៅ​ប្រទេសថៃ​នាពេលបច្ចុប្បន្ន។ នាងក៏ត្រូវបានគេដឹងដែរជាតារាស្រីដែលមានម្ដាយជាតារាជើង​ចាស់និងប្អូនស្រីក៏កំពុង​ប្រឡូកក្នុងសិល្បះថៃយ៉ាងល្បីឈ្មោះមួយរូបដែរ។

តារាស្រីរូបស្រស់ស្អាតព្រោះជាកូនកាត់រូបនេះមានឪពុកជាជនជាតិអេស្បាញនិងអ្នកម្ដាយជាជនជាតិថៃ។ ហើយតារាស្រីដួងនេះក៏ត្រូវបានគេដឹងដែរថាមិនមែនបេះដូងនៅទំនេរនោះទេគឺនាងកំពុងតែទាក់ទងមើលចិត្តគ្នាជាមួយនិងបុរសអ្នកជំនួញរូបសង្ហារទាយាទសេដ្ឋីម្ចាស់ផ្សារទំនើបនៅថៃទៀតផង។

ថ្មីៗនេះគូរស្នេហ៍ទាំងពីរនេះបានធ្វើឲកាន់តែធ្វើឲអ្នកគាំទ្រចាប់អារម្មណ៍និងសម្ដែងការត្រេកអរ ព្រោះតែសង្សាររបស់នាង Margie បានរៀបចំនូវភាពភ្ញាក់ផ្អើលជាមួយការសុំនាងរៀបការនៅDisneyland ទឹកដីប្រទេសអាមេរិក​យ៉ាងរ៉ូមែន​ទិកក្រោយ​ពីនាំនាងដើរកំសាន្ដជាច្រើនកន្លែងរួចមក។

ស្រាប់តែពេលនេះពួកគេទាំងពីរក៏មិនបង្អង់យូរបានគិតគូរនិងប្រកាសពីថ្ងៃរៀបការព្រោះថាឪពុកម្ដាយទាំងសងខាងក៏ពេញចិត្តផងដែរ។ ដោយថ្ងៃភ្ជាប់ពាក្យរបស់ពួកគេទាំងពីរគឺនៅថ្ងៃ៨ ខែធ្នូរ រួចទើបមានពិធីមង្គលការនៅថ្ងៃទី២៤ ខែឆ្នាំក្នុង​ឆ្នាំនេះផងដែរ។

អត្ថបទទាក់ទង៖

ចុចអាន៖ ​តួឯកប្រុសថៃលោក Sunny ជួបគ្រោះថ្នាក់បាក់ដៃដោយសារតែធ្លាក់ពីលើវេទិការគិតថាអាចព្រោះ…

ចុចអាន៖ នៅចាំបានអត់? បើកបង្ហាញមុខតួឯកស្រីនាងតូចចង្កៀងកែវ រំលងទៅ២០ឆ្នាំសម្រស់ប្រែប្រួលបែបណា?

ប្រភព៖ Thairath

អត្ថបទពេញនិយម