តួឯកប្រុសថៃលោក Sunny ជួបគ្រោះថ្នាក់បាក់ដៃដោយសារតែធ្លាក់ពីលើវេទិការគិតថាអាចព្រោះ…

មិនគួរជួបរឿងបែបនេះសោះ! សម្ដែងប្រុសរូបសង្ហារដែលត្រូវបានអ្នកទស្សនាស្គាល់ថាជាតួឯកប្រុសមួយរូបដ៏ល្បីឈ្មោះនៅ ក្នុងរឿងថៃបែបកំប្លែងៗ ពេលនេះបែរជាជួបគ្រោះថា្នក់ដោយសារតែឧបទ្ទវហេតុដោយមិនបានព្រៀងទុក រហូតដល់ ថ្នាក់ បាក់ដៃព្រោះតែបានធ្លាក់ពីលើវេទិកាខណៈពេលដែលមានការប្រគំតន្រ្ដីរបស់លោក។

ជារឿងមួយដែលគួរឲចូលរួមសោកស្ដាយនិងធ្វើឲអ្នកគាំទ្រមានការអាណិតនិងខូចចិត្តជាខ្លាំងពេលដែលតារាសំណព្វរបស់ពួកគេជួបគ្រោះថ្នាក់ធ្ងន់ធ្ងរបែបនេះ។ គួរបញ្ជាក់ដែរថាលោក Sunny Suwanmethanonគឺជាតួឯកប្រុសដ៏ល្បីឈ្មោះមួយរូបនៅក្នុង ប្រទេសថៃនិងមានស្នាដៃជាច្រើននៅក្នុងរឿងជាច្រើនផងដែរដូចជារឿង I Fine..ThankYou..Love You។

តែថ្មីៗនេះរូបលោកក៏បានធ្លាក់ពីលើវេទិកាកំឡុងពេលសម្ដែងនិងធ្វើឲខ្លួនលោកផ្ទាល់ក៏មានរបួសនៅនឹងដៃក្រោយកើត​ហេតុ​លោកក៏ត្រូវគេបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗនិងទទួលបានការព្យាបាលហើយត្រូវទទួលបានការព្យាបាលរយៈពេល៣សប្ដាហ៍។ ចំពោះហេតុការណ៍នេះខ្លួនលោកផ្ទាល់បានគិតថាជារឿងឧបទ្ទវេហេតុគ្មានអ្នកណាចង់ឲកើតឡើងនោះទេ តែអាចព្រោះ​តែ​លោក​​​​មានឆ្នាំឆុងឆ្នាំនេះផងដែរ។

អត្ថបទទាក់ទង៖

ចុចអាន៖​ ១៨សន្លឹកតួឯកស្រីថៃនាង YAYA ក្លាយខ្លួនជាព្រះនាងម្ចាស់គ្រងឈុតយ៉ាងអលង្ការនៅក្នុង….

ចុចអាន៖ រៀបការហើយ! តោះទៅមើលទិដ្ឋភាពមង្គលការរបស់តារាប្រុសថៃលោក Nott…

ប្រភព៖Kapook

អត្ថបទពេញនិយម