១៨សន្លឹកតួឯកស្រីថៃនាង YAYA ក្លាយខ្លួនជាព្រះនាងម្ចាស់គ្រងឈុតយ៉ាងអលង្ការនៅក្នុង….

ស្អាតអីស្អាតយ៉ាងនេះ! កំពូលតារាសម្ដែងស្រីវ័យក្មេងសម្រស់ស្អាតនាង YayaUrassayaបង្ហាញសម្រស់យ៉ាងស្រស់ស្អាតអលង្ការ យ៉ាងថ្លៃថ្នូរដូចព្រះនាងម្ចាស់នៅក្នុងឈុតដ៏ប្រណិតៗថ្លៃជាមួយនិងរឿងថ្មីរបស់នាងសាកសមនឹងរូបរាងនិងមុខមាត់របស់នាងពិតៗ។

តារាសម្ដែងស្រីថៃនាង YayaUrassayaគឺជាតួឯកស្រីដ៏មានប្រជាប្រិយភាពមួយរូបនៅក្នុងប្រទេសថៃ ថែមទាំងជាអ្នកបង្ហាញ ម៉ូតអាជីពដ៏ពូកែផងដែរ។ តារាស្រីដួងនេះគឺជាកូនកាត់ដែលមានលោកឪពុកគឺជាជនជាតិ ណ័រវេយ៍និងអ្នកម្ដាយគឺជាជន ជាតិថៃ ហើយរូបនាងបានចូលប្រឡូកក្នុងវិស័យសិល្បះនេះតាំងពីកុមារភាពតាមរយៈការថតពានិជ្ជកិច្ច និងឡើងដំណែង ជាតួឯកស្រីតាំងពីវ័យនៅជំទង់ៗព្រោះតែមុខមាត់ដ៏ស្រស់ស្អាតនិងខ្ជូតគួរឲស្រលាញ់របស់់រូបនាង។

ថ្មីៗនេះតារាស្រីដួងនេះរឹតបង្ហាញពីភាពស្រស់ស្អាតនៅក្នុងឈុតបែបព្រះនាងម្ចាស់ជាច្រើនម៉ូតច្រើនបែបហើយមួយឈុតៗក៏សុទ្ធតែមានតំលៃថ្លៃថ្នូរក្នុងលក្ខណៈនារីឋានៈខ្ពង់ខ្ពស់។ ហើយឈុតទាំងនេះគឺតារាស្រីដួងនេះនឹងគ្រងនៅ ក្នុងងរឿងថ្មីរបស់ នាង ដែលសម្ដែងរួមគ្នានឹងលោក NadechKugimiyaដែលរឿងថ្មីនេះមានឈ្មោះថា The Crown Princess។

អត្ថបទទាក់ទង៖

ចុចអាន៖ រៀបការហើយ! តោះទៅមើលទិដ្ឋភាពមង្គលការរបស់តារាប្រុសថៃលោក Nott…

ចុចអាន៖ ឃើញនៅក្មេងស្រស់ស្អាតបែបនេះ តួឯកស្រីថៃនាង Mai Davikaធ្វើខួបកំណើតវ័យ..ឆ្នាំទៅហើយ!!

ប្រភព៖ Sanook

អត្ថបទពេញនិយម