Toeyប្រាប់ពីទំនាក់ទំនងពិតរបស់នាងជាមួយលោក Boy ក្រោយពីផ្ទុះពត៌មានស្នេហា…

យ៉ាងម៉េចវិញដែរ? ពេលនេះតារាស្រីថៃលេងបានគ្រប់តួអង្គនាង ToeyJarinpornព្រមចេញមុខមកបក ស្រាយពី ទំនាក់ទំនងនាងជាមួយលោក Boy Pakornក្រោយពីមានការចាប់គូររបស់អ្នកគាំទ្រពួកគេទាំងពីរជាច្រើននាក់។ តើនាងនឹងឆ្លើយតបបែបណាដែរ?

តារាសម្ដែងស្រីថៃញញឹមស្រស់មានមន្ដស្នេហ៍នាង Toeyគឺជាអ្នកសម្ដែងស្រីដែលកំពុងមានសន្ទុះ ប្រជាប្រិយភាព ជាខ្លាំងក្នុងប្រទេសថៃនាពេលបច្ចុប្បន្ន ដោយនាងបានសម្ដែងនៅក្នុងរឿងជាច្រើន។

នាងជាតារាស្រីដ៏មានសមត្ថភាពសម្ដែងបានទាំងគួរឲស្រលាញ់និងធ្វើជាតួអង្គកាចឆ្នាស់ឆ្នើម ដូចជា នៅក្នុងរឿង បុផ្ផាលាក់លម្អងនិងរឿង រលកជីវិត។ ហើយថ្មីៗនេះ នាងបានចាប់ដៃគូរជាមួយលោក Boy Pakornសម្ដែងរួមគ្នា ដែល មានភាពស្និទ្ធស្នាលគ្នាទាំងនៅក្នុងសាច់រឿងនិងក្រៅសាច់រឿង ព្រោះគេឃើញអ្នកទាំងពីរមានទៅញុាំអាហាររួមគ្នាតែពីរនាក់។

រឿងនេះបានធ្វើឲអ្នកគាំទ្រពួកគេទាំងពីរគិតថាពួកគេអាចនឹងស្រលាញ់គ្នាមែនទែន។ តែនៅថ្ងៃទី៤ ខែឧសភាកន្លង    ទៅនេះតួឯកស្រីមុខស្រស់នាង Toeyក៏បានឲបទសម្ភាសន៍បកស្រាយទាក់ទង នឹងរឿងរ៉ាវពាក្យចចាមអារ៉ាមស្នេហាជាមួយ លោកBoyនេះ។ ដោយនាងបានប្រាប់ថានាងនិងលោក Boy គឺមានការស្និទ្ធស្នាលគ្នាខ្លាំងមែន តែគ្មានទំនាក់ទំនង ស្នេហា នោះទេ ព្រោះនាងមិនទាន់ចង់គិតគូរហើយនាងទុកលោក Boy ដូចជាបងប្រុសម្នាក់ប៉ុណ្ណោះ។

អត្ថបទទាក់ទង៖

ចុចអាន៖ តួឯកស្រីថៃនាង Kwan ខូចចិត្តជាខ្លាំងដោយសារផ្ទះតំលៃរាប់លានរបស់នាងមកត្រូវខូចខាតព្រោះ….

ចុចអាន៖ ធ្លាប់ឃើញនៅ? បើកបង្ហាញមុខកូនប្រុសនិងអតីតភរិយារបស់តួឯឝប្រុសក្នុងរឿង ផ្ទះស្នេហ៍!!

ប្រភព៖ Kapook

អត្ថបទពេញនិយម