Latest

ចូលរួមរំលែកទុក្ខ តារាស្រីក្នុងរឿងបុព្វេរសន្និវាសរូបនេះគូដណ្ដឹងព្រាត់ចាកលែងបានជួបមុខជារៀងរហូតហើយ!!

មិនគួរជួបរឿងបែបនេះសោះ!! តារាសម្ដែងស្រីកាត់សម្រស់លេចធ្លោរកំពុងមានឈ្មោះបោះសំលេងក្នុងវិស័យការសម្ដែងប្រទេសថៃនិងត្រូវបានគេស្គាល់ថាជាតួអង្គស្រីនាងក្នុងរឿងបុព្វេរសន្និវាសនាង Susi Susira ថ្មីៗនេះបានបង្ហោះសារមួយឃ្លារបង្ហើបប្រាប់ពីពត៌មានដ៏រន្ធត់មួយក្នុងជីវិតរបស់នាង។ ដោយក្នុងសារជាភាសារអង់គ្លេសដែលនាងបង្ហោះនេះបានឲដឹងផងដែរថាពេលនេះគូស្នេហ៍របស់នាងបានបាត់បង់ជីវិតលាចាកលោកចោលរូបនាងហើយ។ គួរបញ្ជាក់ផងដែរថានាង Susi និងគូស្នេហ៍ក្រៅរង្វង់សិល្បះរូបនេះគឺបានភ្ជាប់ពាក្យនឹងគ្នារួចហើយរង់ចាំតែថ្ងៃរៀបការតែប៉ុណ្ណោះ តែជាអកុសលរូបលោកបែរជាត្រូវស្លាប់ចោលរូបនាងទៅវិញ។ យ៉ាងណាក៏ដោយមូលហេតុនៃការស្លាប់របស់លោកនាងមិនបានបញ្ជាក់ឲបានដឹងនោះឡើយ។ រៀបរៀងអត្ថបទដោយ៖ ស្រីស្រស់ ប្រភពពី៖ Kapook
Read More

ល្បីឆ្លងប្រទេស!! ទម្លាយមុខតារាស្រីថៃ៦រូបដែលបានតស៊ូក្លាយជាអាយដលនៅប្រទេសកូរ៉េខាងត្បូង!!

ទាំងស្អាតទាំងពូកែល្បីឆ្លងប្រទេស!! បើកបង្ហាញមុខនារីជនជាតិថៃចំនួន៦រូបដែលបានខិតខំតស៊ូសម្រេចក្ដីស្រម៉ៃក្លាយជាអាយដលនៅឆាកសិល្បះប្រទេសកូរ៉េខាងត្បូង។ ដើម្បីមានថ្ងៃនេះពួកនាងម្នាក់ៗត្រូវបានឆ្លងកាត់ការហ្វឹកហាត់ការជម្រុះរកអ្នកមានសមត្ថភាពជាច្រើនលើកច្រើនសារ និងត្រូវហ្វឹកហាត់ទាំងការច្រៀង ការរាំ ការ៉េប និងរក្សារូបរាងឲស្រស់ស្អាតតាមការនិយមនៅកូរ៉េខាងត្បូង។ ពេលនេះតារាស្រីជនជាតិថៃទាំងនេះក៏ស្ថិតនៅក្នុងចំណោមអាយដលល្បីៗរបស់កូរ៉េផងដែរ។ តោះមកស្គាល់ទាំងអស់គ្នា៖ Lisa សមាជិកក្រុម BLACKPINK Sorn សមាជិកក្រុម CLC Minie សមាជិកក្រុម (G)-I-DLE Joy សមាជិកក្រុម Rania Mint សមាជិកក្រុម Tiny-G Natty នៅក្នុងផលិតកម្ម JYP រៀបរៀងអត្ថបទដោយ៖ ស្រីស្រស់ ប្រភពពី៖ Kapook
Read More

អុញនោះ តារាប្រុសស្រីថៃចិត្ដខ្លាំងហ៊ានទម្លាយរូបកាលពី១០ឆ្នាំមុនរបស់ខ្លួនដើម្បីលេង#10yearschallenge!!

កប់ម៉ង!!​ តារាប្រុសស្រីថៃល្បីៗលេងនាំគ្នាទម្លាយរូបខ្លួនឯងកាលពីអតីតកាល ដើម្បីចូលរួមនាំគ្នាលេង #10yearschallenge ដែលតម្រូវឲហ៊ានបើកកកាយរូបរបស់ខ្លួនកាលពី១០ឆ្នាំមុន យកមកប្រៀបធៀបជាមួយរូបរបស់ខ្លួននាពេលបច្ចុប្បន្ន។ ចង់ដឹងថាប្រែប្រួលយ៉ាងណានារយៈពេល១០ឆ្នាំរបស់តារាថៃល្បីៗនោះ តោះមកមើលរូបខាងក្រោមនេះទាំងអស់គ្នា៖ រៀបរៀងអត្ថបទដោយ៖ ស្រីស្រស់ ប្រភពពី៖ Kapook
Read More

កប់ម៉ង ក្រោយឃើញសម្រស់មុខពេលមិនផាត់ម្សៅរបស់តារាស្រីរូបស្អាតប្រចាំហូលីវ៉ូូតទាំង២៦រូបនេះ!!

យ៉ាងណាវិញដែរ? ទម្លាយកម្រងរូបភាពសម្រស់ពេលមិនផាត់មុខរបស់តារាស្រីល្បីៗ ស្អាតលំដាប់ជាតារាក្នុងហូលីវ៉ូតល្បីល្បាញទូទាំងសកលលោកទាំង២៦ដួង តើសម្រស់ហ្សុីនរបស់តារាស្រីទាំងនេះយ៉ាងណាវិញដែរ តោះមកមើលមុខក្រោយលាងម្សៅចេញទាំងអស់គ្នា៖ Bar Refaeli Bella Thorne Alicia Keys Adriana Lima Adele Ashley Graham Beyoncé Cami Mendes Demi Lovato Ciara Carrie Underwood Gigi Hadid Drew Barrymore
Read More

បើកបង្ហាញទិដ្ឋភាពគេហដ្ឋានពិតរបស់តួឯកស្រីនាង Pancake សាមញ្ញៗតែស្រស់ស្អាតតាមស្ទាយរបស់នាង!!

សាមញ្ញតែកក់ក្ដៅ!!​ បើកបង្ហាញកម្រងរូបភាពមួយចំនួនពីទិដ្ឋភាពគេហដ្ឋានពិតរបស់តួឯកស្រីជើងចាស់ដែលល្បីល្បាញក្នុងរឿងភាគថៃមកជាយូរឆ្នាំមកហើយគឺតួឯកស្រីនាង Pancake Khemanit។ តារាស្រីវ័យ៣០ឆ្នាំរូបនេះថ្វីត្បិតតែល្បីក្នុងសិល្បះហើយ តែរូបនាងក៏ឆ្លៀតរកមុខរបរក្រៅបើកអាជីវកម្មហាងនំនិងហាងសម្លៀកបំពាក់ផងដែរ។ ចង់ដឹងថាតារាល្បីនិងជាថៅកែស្រីរូបស្អាតម្នាក់នេះរស់នៅយ៉ាងសាមញ្ញយ៉ាងណានោះ តោះមកស្គាល់ផ្ទះនាងទាំងអស់គ្នា៖ រៀបរៀងអត្ថបទដោយ៖ ស្រីស្រស់ ប្រភពពី៖​​ Sanook
Read More

ឡូយកប់ទៀតហើយ!! តួឯកស្រីនាង Yaya រួមតារាលំដាប់ពិភពលោកថតផ្សាយឲម៉ាកល្បី ក្លាយជាតារាស្រីថៃដំបូងគេទៀតផង!!

តារាសម្ដែងស្រីវ័យក្មេងសម្រស់លេចធ្លោរក្នុងរង្វង់សិល្បះថៃនាង Yaya Urassaya បានធ្វើឲមិត្តអ្នកគាំទ្រកោតសសើរពីសមត្ថភាពរបស់នាងទៀតហើយ បន្ទាប់ពីតារាស្រីដួងនេះបានក្លាយជាតារាស្រីថៃដំបូងគេដែលត្រូវបានម៉ាកល្បីគឺម៉ាក  Louis Vuitton ជ្រើសរើសឲថតផ្សាយពានិជ្ជកម្មម៉ូតថ្មីរួមជាមួយតារាល្បីៗលំដាប់ពិភពលោកជាច្រើនរូបទៀតដូចជា Thandie Newton, Alicia Vikander,  Sophie Turner និង Chloë Grace Moretz។​ រៀបរៀងអត្ថបទដោយ៖ ស្រីស្រស់ ប្រភពពី៖ Kapook
Read More

ភរិយារបស់តួឯកប្រុសក្នុងរឿងកម្លាំងព្រះអាទិត្យជួបទុុក្ខធំ ពេលនេះមនុស្សជាទីស្រលាញ់បានលាចាកហើយ!!

ចូលរួមសោកស្ដាយ!! តារាសម្ដែងស្រីកូនស្រស់តួឯកស្រីជើងចាស់ក្នុងសិល្បះថៃនាង Nat Myria ពេលនេះបានជួបទុក្ខធំបាត់បង់មនុស្សជាទីស្រលាញ់ ព្រោះតែការលាចាកគ្នារហូតទៅ។ ដោយអ្នកម្ដាយជាទីស្រលាញ់របស់តារាស្រីរូបនេះ បានទទួលមរណៈភាពកាលពីថ្ងៃទី៨ខែមករាកន្លងទៅដោយជំងឺប្រចាំកាយដែលរុាំរៃមកអស់រយៈពេល១១ឆ្នាំ។ ពិធីបុណ្យសព្វរបស់អ្នកម្ដាយ Nat បានរៀបចំឡើងរយៈពេលជាច្រើនថ្ងៃមានការចូលរួមមកជាកម្លាំងចិត្តពីសំណាក់មិត្តសិល្បះករ និងមានលោក Aum Atichart ដែលជាស្វាមីនៅក្បែរនាគ្រាលំបាកនេះជាប់ជានិច្ចផងដែរ។ Nat Myria​ និងអ្នកម្ដាយ កាលពីនៅក្មេង រៀបរៀងអត្ថ​បទដោយ៖ ស្រីស្រស់ ប្រភពពី៖ Kapook
Read More

ចាំតារាប្រុសក្នុងរឿងបុព្វេរសន្និវាសរូបនេះទេ? តោះមកមើលទិដ្ឋភាពពិធីមង្គលការរបស់លោកដែលទើបកន្លងទៅនេះ!!

នៅចាំតារាប្រុសរូបនេះទេ? តារាសម្ដែងប្រុសជើងចាស់នៅតែសង្ហារដែលមិត្តអ្នកទស្សនាធ្លាប់ស្គាល់រូបលោករួចមកហើយ នៅក្នុងស្នាដៃសម្ដែងរឿងភាគថៃជាច្រើនដូចជារឿងបុព្វេរសន្និវាសលោក Sarut Vichitrananda​​​​ ពេលនេះលាភាពនៅលីវចូលរោងការហើយ។ ដោយភរិយារបស់តារាប្រុសវ័យ៤៧ឆ្នាំដួងនេះ គឺមិនមែនជាអ្នកក្នុងរង្វង់សិល្បះនោះឡើយ ហើយអ្នកទាំងពីរក៏បានទាក់ទងមើលចិត្តគ្នាអស់រយៈពេល៧ឆ្នាំមកហើយផងដែរមុនសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍នឹងគ្នាកាលពីថ្ងៃទី១២ ខែមករាកន្លងទៅថ្មីៗនេះឯង។ រៀបរៀងអត្ថបទដោយ៖ ស្រីស្រស់ ប្រភពពី៖ Sanook
Read More

ល្បីថាតួឯកស្រីថៃភាគច្រើនជាកូនកាត់ តោះមកដឹងថាការពិតពួកនាងមានឈាមជ័រសាសន៍អ្វីខ្លះ?

អញ្ចឹងបានសម្រស់លេចធ្លោរតែម្ដង!! ទម្លាយមុខតារាស្រីរូបស្អាតក្នុងសិល្បះថៃទាំង១៥រូប ដែលសុទ្ធសឹងតែជាតួឯកស្រីល្បីលំដាប់ជួរមុខនាពេលបច្ចុប្បន្ននេះ។ ចង់ដឹងថាតើតារាកូនកាត់ទាំងនេះ មានលាយឈាមជ័រអ្វីខ្លះក្រៅពីីថៃហើយនោះ តោះមកដឹងទាំងអស់គ្នា៖ -Ann Thongprasom កូនកាត់ថៃ-ស៊ុយអែត -Chompoo Araya កូនកាត់ថៃ-អាមេរិក -Sririta Jensen កូនកាត់ថៃ-ដាណឺម៉ាក -Bella Ranee កូនកាត់ថៃ-អង់គ្លេស -Mai Davika កូនកាត់ថៃ-ប៊ែលហ្សិក -Pream Ranida កូនកាត់ថៃ-អ៊ីតាលី -Tanya Tanyares កូនកាត់ថៃ-អាមេរិក -Yaya
Read More

តារាប្រុសលោក Tono ទិញផ្ទះថ្មីតំលៃដល់ទៅ១៥លាន ជាកាដូរសម្រាប់អ្នកម្ដាយ!!

មានភាពប្រណិតមិនធម្មតា!! នេះណែកផ្ទះថ្មីរបស់តារាសម្ដែងនិងជាអ្នកចម្រៀងរូបសង្ហារមួយដួងក្នុងសិល្បះថៃលោក Tono Pakin។ រូបលោកក៏បានឲដឹងផងដែរថានេះគឺជាផ្ទះដែលបានសាងឡើងពីញើសឈាមសន្សំប្រាក់ការប្រឡូកចូលសិល្បះជាច្រើនឆ្នាំរបស់លោក និងសាងឡើងដើម្បីជូនអ្នកម្ដាយនិងប្អូនស្រីលោកអស់ទឹកប្រាក់ចំនួន១៥លានបាត។ គួរបញ្ជាក់ផងដែរថាការចូលប្រឡូកសិល្បះដំបូងរបស់តារារូបនេះគឺចូលមកប្រឡងចម្រៀង ថ្វីត្បិតតែលោកកាលនោះមិនទទួលជ័យលាភីតែដោយភាពសង្ហារនិងរួសរាយរបស់លោកធ្វើឲមហាជនសិល្បះរៀមច្បងមានការចាប់អារម្មណ៍ក្លាយជាអ្នកសម្ដែងនិងមានកេរ្ដិ៍ឈ្មោះមកដល់សព្វថ្ងៃនេះ។ Tono និងអ្នកម្ដាយ ប្អូនស្រីរបស់ Tono រៀបរៀងអត្ថបទដោយ៖ ស្រីស្រស់ ប្រភពពី៖ Sanook
Read More