Category: សម្រស់​ និង សុខភាព

កើតទុកមាត់ខ្មៅខុសគេមែនទេ? វិធីសាស្ដ្រទាំងនេះជួយអ្នកបានយ៉ាងមានប្រសិទ្ធភាព!!

នារីគ្រប់រូបតែងប្រាថ្នាចង់បានរូបសម្រស់ដ៏ស្រស់ស្អាត មានបបូរមាត់ទន់ល្មើយ ពណ៌ផ្កាឈូក យ៉ាងទាក់ទាញមានមន្ដស្នេហ៍។ ចុះបើបបូរមាត់ជាទីស្រលាញ់របស់អ្នកបែរជាមានភាពខ្មៅស្រអាប់ បែកប្រះវិញនោះ តើត្រូវធ្វើដូចម្ដេច? ខាងក្រោមនេះជាវិធីសាស្រ្ដបែបធម្មជាតិខ្លះៗ ដែលអាចជួយបំបាត់នូវទុកកង្វល់នេះជូនអ្នកបាន៖ ១. មូលហេតុដែលធ្វើឲបបូរមាត់ខ្មៅនេះ អ្នកខ្លះអាចមានមកពីកំណើត តែអ្នកខ្លះទៀតនោះគឺអាចកើតឡើងដោយការប្រើប្រាស់ក្រែមគ្មានគុណភាពញញឹកញាប់ ឬសាកក្រែមម៉ាកផ្សេងៗតែផ្ដាស ដូចនេះដំបូងឡើយអ្នកគួរបញ្ឈប់នូវទង្វើរទាំងនេះជាមុនសិន។ ២. ប្រើប្រាស់ច្រាសដុសធ្មេញ៖ ក្រោយដុសធ្មេញរួចអ្នកអាចយកច្រាសដុសធ្មេញស្អាតមកដុសថ្នមៗលើបបូរមាត់ដើម្បីជម្រុះកោសិកាចាស់ៗ អាចអនុវត្ដន៍២ទៅ៣ដងក្នុងមួយសប្ដាហ៍។ ៣. ញុាំទឹកឲបានច្រើន៖ ដើម្បីជួយបង្កើនជាតិទឹកក្នុងរាងកាយ មិនធ្វើឲបបូរមាត់ស្ងួតប្រេះ   ៤. ល្បាយក្រូចឆ្មារនិងស្ករស៖ យកទឹកក្រូចឆ្មារបន្ដិចដាក់ស្ករសកូរវាចូលគ្នាក្លាយជាល្បាយខាប់មួយ យកទៅលាបលើបបូរមាត់និងដុសយ៉ាងស្រាលដៃប្រមាណ១នាទីរួចលាងចេញ
Read More

គន្លឹះដ៏អស្ចារ្យដែលអាចជួយអោយអ្នកក្រោកឡេីងជំនួសពីការញាំុកាហ្វេ

ជាការពិតណាស់ជាទូទៅមនុស្សភាគច្រេីនតែងតែញុំាកាហ្វេ​ឬក៏ទឺកតែមួយពែងកាហ្វេនៅពេលព្រឹកព្រលឹមបន្ទាប់ពីភ្ញាក់ពីដំណេកព្រោះតែវាបានបំពេញនូវចំណង់ពេលស្រេកឃ្លានដែលអាចជួយអោយពួកគេមានកំលាំង​​ និងមានអារម្មណ៌ថាស្រស់ស្រាយមុននឹងទៅបំពេញការងារ។​ ទោះបីជាយ៉ាងណាក៏ដោយ ក៏មានដំណោះស្រាយជាច្រេីនផ្សេងៗទៀតដែលអាចជំនួសពីការញាុំកាហ្វេ និងតែបានយ៉ាងងាយស្រួល ហេីយម្យ៉ាងវិញទៀតវាអាចផ្តល់ថាមពលដល់យេីងទៀតផង​។ វាមានដូចជា៖ អាហារ,សូកូឡា,ភេសជ្ជៈប៉ូវកំលាំង,ការធ្វេីលំហាត់ប្រាណ​,ផ្លែប៉ោម,ពន្លឺ,ក្លិនអំបិល,ទឹក,តន្ត្រី…។ល៕ ប្រសិនបេីចាប់អារម្មណ៌និងចង់ស្វែងយល់បន្ថែមជាមួយនឹងដំណោះស្រាយអស់ទាំងនេះសូមលោកអ្នកតាមដានវាអាចមានប្រសិទ្ធភាពជាងកាហ្វេ។ ផ្លែប៉ោម ផ្លែប៉ោមមិនត្រឺមតែជាផ្លែឈេីដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេហេីយថែមទាំងបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ដល់រាងកាយរបស់មនុស្សទៀតផង។ពីព្រោះតែវាមានជាតិស្ករ fructose ដែលមានផ្ទុកកាបូអ៊ីដ្រាតដែលរាងកាយត្រូវការចាំបាច់ និងជាតិស្ករធម្មជាតិដែលជាអាចអោយអ្នកក្រោកឡើងដោយធម្មជាតិ។ ទឺក ជាការពិតណាស់​,ប្រសិនបេីលោកអ្នកញាុំទឹកមួយកែវមុនពេលចូលគេងវាប្រកដជាអាចជួយអោយក្រោកឡេីងបានយ៉ាងមានប្រសិទ្ធភាព ហេីយវាឈានដល់ការត្រូវប្រេីបន្ទប់ទឹកទៀតផង។ សូកូឡា សូកូឡាវាជាអាហារមានជាតិខ្លាញ់មួយដូច្នេះវាមិនមែនជាអ្វីដែលអ្នកចង់បានដើម្បីបណ្ដោយខ្លួនជាមួយវាញឹកញាប់នោះទេ។ ប៉ុន្តែប្រសិនបើមិនមានវត្តមានកាហ្វេទេសូកូឡាអាចជួយបានឬក៏ញាុំអ្វីដែលមានជាតិសូកូឡាអាចធ្វើឱ្យអ្នកភ្ញាក់ឡើងបាន។ អាហារ វាពិតជាគួរអោយអស់សំណេីចណាស់ ជាទូទៅនៅពេលព្រឹកព្រលឹមដោយសភាពមិនទាន់ភ្ញាក់ពីដំណេកទេប៉ុន្តែបេីសិនមាននរណាម្នាក់ចំអិនអាហារហេីយសាយភាយក្លិនដ៏ឈ្ងុយឆ្ងាញ់វាអាចរុញច្រានអោយអ្នកក្រោកឡេីងបាន។ លំហាត់ប្រាណ ការធ្វេីលំហាត់ប្រាណមិនត្រឹមតែធ្វេីអោយយេីងមានសុខភាពល្អមាំមួនប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងអាចធ្វេីអ្វីគ្រប់យ៉ាងនៅក្នុងរាងកាយមានការផ្លាស់ប្តូរ​,បង្កើនចរាចរអ្នកនឹងអាចចាប់ផ្តើមក្រោកឡើងដោយធម្មជាតិ។ ក្លិនអំបិល ការស្រូបជាតិអំបិលពិតណាស់អាចធ្វេីអោយយេីងក្រោកឡេីងពីភាពស្រវឹង,ក្នុងដំណេកបានប៉ុន្តែត្រូវប្រុងប្រយត្នបន្តិចកុំប្រេីច្រេីនពេកព្រោះវាអាចមានផលប៉ះពាល់ដល់ខួរក្បាល។ ពន្លឺ
Read More