Category: តារាថៃ

ស្វីតៗស្ទាយគូយើង!! តួឯកប្រុសស្រី Nadech និង Yaya ត្រូវអ្នកគាំទ្រថតរូបបានខណៈកំពុងជិះកង់ដុបគ្នាដើរលេង!!

ស្វីតៗ!! តារាសម្ដែងប្រុសស្រីតួឯកល្បីក្នុងសិល្បះថៃលោក Nadech Kugimiya និងនាង Yaya Urassaya ថ្មីៗនេះត្រូវបានអ្នកគាំទ្រលួចថតរូបបានខណៈដែលអ្នកទាំងពីរកំពុងដើរកំសាន្ដថ្ងៃលំហែរកាយជាមួយគ្នា។ ដើរលេងបានស្ទាយធម្មតាៗជិះកង់លំហែរក្នុងទីក្រុងស្វីតៗបានស្ទាយគូយើង។ គួរបញ្ជាក់ផងដែរថាតារាប្រុសស្រីទាំងពីរដួងនេះត្រូវបានគេសង្ស័យពីរទំនាក់ទំនងស្នេហាមកជាយូរឆ្នាំហើើយ ថ្វីត្បិតតែអ្នកទាំងពីរមិនដែលប្រកាសជាសាធារណៈថាកំពុងទាក់ទងគ្នា តែសកម្មភាពទាំងក្នុងរឿងនិងក្រៅរឿងរបស់អ្នកទាំងពីរមិនខុសពីគូស្នេហ៍នោះឡើយ។ រៀបរៀងអត្ថបទដោយ៖ ស្រីស្រស់ ប្រភពពី៖ Kapook
Read More

តោះមកស្គាល់គេហដ្ឋានពិតរបស់តួឯកប្រុសល្បីឈ្មោះច្រើនឆ្នាំលោក Ken ផ្ទះក៏ធំកូនៗក៏គួរឲស្រលាញ់!!

ទម្លាយកម្រងរូបភាពទិដ្ឋភាពគេហដ្ឋានពិតរបស់តួឯកប្រុសរូបសង្ហារល្បីល្បាញក្នុងសិល្បះការសម្ដែងថៃជាច្រើនឆ្នាំលោក​ Ken  Theeradej។ ដោយផ្ទះមួយខ្នងនេះតារាប្រុសជើងចាស់រូបនេះកំពុងរស់នៅជាមួយភរិយាដែលជាតារាស្រីជើងចាស់ដូចគ្នាគឺនាង Noi Butsakorn និងកូនប្រុសសង្ហារៗគួរឲស្រលាញ់របស់លោកពីរនាក់ទៀត។  ថ្វីត្បិតតែផ្ទះលោកសង់ឡើងមិនខ្ពស់ស្កឹមស្កៃ តែសង់ឡើងមានភាពធំទូលាយពេញដោយបរិយាសគួរឲចង់រស់នៅ និងមានអាងហែលទឹកសម្រាប់ក្រុមគ្រួសារទៀតផង។ គួរបញ្ជាក់ផងដែរថា ប្ដីប្រពន្ធតារាមួយគូនេះក្រៅពីមានផ្ទះនៅប្រទេសថៃហើយក៏បានទិញផ្ទះលំហែរកាយមួយនៅប្រទេសជប៉ុនសម្រាប់ថ្ងៃសម្រាកកំសាន្ដនៅទីនោះផងដែរ។ តោះមកស្គាល់ផ្ទះនៅស្រុកថៃរបស់លោកទាំងអស់គ្នា៖ រៀបរៀងអត្ថបទដោយ៖ ស្រីស្រស់ ប្រភពពី៖ kaijeaw
Read More

៤ឈុតរបស់តួឯកស្រីនាង Chompoo ក្នុងការបង្ហាញម៉ូត Paris Fashion Week ទាក់ភ្នែកមហាជនតែម្ដង!!

មិនខុសពីរាល់ឆ្នាំ តារាសម្ដែងស្រីជើងចាស់សម្រស់នៅតែចាំស្អាតនាង Chompoo Araya ធ្វើឲអ្នកគាំទ្រស្ងើចសសើរពីស្ទាយតែងកាយទាន់សម័យជាមួយម៉ាកសម្លៀកបំពាក់ល្បីៗលើខ្លួននាងទៀតហើយ​ បន្ទាប់ពីតារាស្រីរូបនេះហោះហើរទៅបាំរាំងចូលរួមកម្មវិធីបង្ហាញម៉ូត Paris Fashion Week។ ទោះបីជានាង Chompoo ពេលនេះមានកូនរួចថែមទាំងជាកូនភ្លោះទៀតនោះ តែរូបរាងនាងនៅតែស្រឡូនមិនប្រែប្រួលជាមួយនឹងការថែរក្សារាងយ៉ាងជាប់លាប់ ហើយស្ទាយតែងកាយនាងក៏ឈានមុខជាមួយម៉ូតថ្មីៗនិងម៉ាកល្បីៗ។ តោះមកមើលស្ទាយសម្លៀកបំពាក់ទាំង៤ឈុតរបស់នាងសម្រាប់កម្មវិធី Paris Fashion Week ក្នុងឆ្នាំ២០១៩នេះ៖ រៀបរៀងអត្ថបទដោយ៖ ស្រីស្រស់ ប្រភពពី៖ Kapook
Read More

Wow! តួឯកស្រីជើងចាស់នាង Aum Patcharapa ពាក់ពេជ្រតំលៃ៨៨លានយ៉ាងស្អាតអលង្ការលើខ្លួនចេញក្នុងកម្មវិធី!!

វ៉ាវ!! តារាសម្ដែងស្រីជើងចាស់តួឯកស្រីជួរមុខនៅតែល្បីល្បាញជាងគេក្នុងសិល្បះថៃនាង Aum Patcharapa ពេលនេះធ្វើឲអ្នកគាំទ្ររូបនាងចំហរមាត់ស្ងើចសសើរទៀតហើយ បន្ទាប់ពីការបង្ហាញវត្ដមានក្នុងកម្មវិធីមួយថ្មីៗនេះ។ ដោយតារាស្រីវ័យ៤០ឆ្នាំទៅហើយរូបនេះ បានបង្ហាញខ្លួនយ៉ាងស្អាតអលង្ការតាំងពីចុងសក់ដល់ចុងជើង និងលេចធ្លោរជាមួយគ្រឿងពេជ្រដែលលំអរលើខ្លួននាងសរុបមានតំលៃដល់ទៅ៨៨លានបាតឯណោះ។ រៀបរៀងអត្ថបទដោយ៖ ស្រីស្រស់ ប្រភពពី៖ Kapook
Read More

នេះណែក! ផ្ទះរបស់លោក Nadech តួឯកប្រុសល្បីលំដាប់ជួរមុខក្នុងស្រុកថៃនាពេលនេះ!!

ស្រស់ស្អាតអមដោយធម្មជាតិ!! ទម្លាយកម្រងរូបភាពគេហដ្ឋានពិតរបស់តារាប្រុសរូបសង្ហារមានឈ្មោះល្បីល្បាញក្នុងសិល្បះការសម្ដែងប្រទេសថៃជាច្រើនឆ្នាំលោក Nadech Kugimiya។ ដោយតារាប្រុសរូបនេះថ្វីត្បិតតែកំពុងស្ថិតនៅជាកំពូលតារាជួរមុខប្រចាំឲស្ថានីយ៍ប៉ុស្ដិ៍លេខ៣ថៃ តែស្ទាយការរស់នៅប្រចាំថ្ងៃរបស់លោកគឺល្បីមានភាពសាមញ្ញ តោះមកស្គាល់ផ្ទះលោកព្រមជាមួយទិដ្ឋភាពពេលនៅផ្ទះបែបសប្បាយរបស់លោក៖ រៀបរៀងអត្ថបទដោយ៖ ស្រីស្រស់ ប្រភពពី៖ Sanook
Read More

ពីរាបស្មើរក្លាយជាធំមូលក្លំ!! ទម្លាយមុខតារាស្រីថៃទាំង១៤ដួង ដែសម្រេចចិត្តកែសម្រស់ដើមទ្រូងបន្ទាប់ពីមិនពេញចិត្តរបស់ដែលមានស្រាប់!!

មានតារាស្រីរូបណាខ្លះដែរ? ទម្លាយមុខតារាស្រីថៃទាំង១៤រូប ដែលធ្លាប់ត្រូវបានអ្នកគាំទ្រដឹងថាពីមុនគឺជាតារាស្រីដែលមានដើមទ្រូងសំប៉ែត តែសម្រាប់តែពេលនេះសម្រស់ផ្លាស់ប្ដូរប្រែក្លាយជាធំមូលក្លំទ្វេរឡើង មូលហេតុព្រោះតែពួកនាងបានសម្រេចចិត្តរកជំនួយធ្វើការកែកុនបានដូចបំណង។ ចង់ដឹងថាមុននិងក្រោយកែប្លែកខុសគ្នាយ៉ាងណានោះ តោះទៅមើលរូបខាងក្រោមនេះទាំងអស់គ្នា៖ Ammy Yingyae Preaw Green Kwang Saiparn Nok Sara Jammy Boom Mary Waiwai Gypsy Chompoo Konbai រៀបរៀងអត្ថបទដោយ៖ ស្រីស្រស់ ប្រភពពី៖ Kapook
Read More

តោះមកស្គាល់គេហដ្ឋានធំស្អាតដូចវិមានរបស់តួឯកស្រីវ័យក្មេងសាច់សខ្ចីល្បីក្នុងស្រទាប់យុវវ័យនាង Punpun!!

ធំស្អាតប្រណិតដូចវិមាន!! បើកបង្ហាញកម្រងរូបភាពបង្ហាញពីគេហដ្ឋានពិតជីវិតក្រៅឆាកការសម្ដែងដ៏ស៊ីវិល័យរបស់តារាស្រីវ័យក្មេងមានស្រាប់ពីកំណើតនាង Punpun Sutatta ដោយតារាស្រីរូបនេះក្រៅពីល្បីល្បាញរឿងសម្រស់សាច់សខ្ចីហើយថែមទាំងល្បីឈ្មោះជាតារាស្រីដែលមានស្ដុកស្ដម្ភរស់នៅក្នុងផ្ទះស្កឹមស្កៃតាំងពីឈានចូលមកក្នុងសិល្បះម្លេះ។ គួរបញ្ជាក់ផងដែរថាឆ្នាំនេះតារាស្រីរូបនេះមានវ័យ២១ឆ្នាំកំពុងល្បីល្បាញក្នុងស្រទាប់យុវវ័យនៅប្រទេសថៃនិងត្រូវគេស្គាល់ថាគឺជាតួឯកស្រីក្នុងរឿង Who May? ផងដែរ។ តោះមកស្គាល់ផ្ទះដែលមានសព្វគ្រប់របស់នាងទាំងអស់គ្នា៖ រៀបរៀងអត្ថបទដោយ៖ ស្រីស្រស់ ប្រភពពី៖ Mthai
Read More

ចូលរួមរំលែកទុក្ខ តារាស្រីក្នុងរឿងបុព្វេរសន្និវាសរូបនេះគូដណ្ដឹងព្រាត់ចាកលែងបានជួបមុខជារៀងរហូតហើយ!!

មិនគួរជួបរឿងបែបនេះសោះ!! តារាសម្ដែងស្រីកាត់សម្រស់លេចធ្លោរកំពុងមានឈ្មោះបោះសំលេងក្នុងវិស័យការសម្ដែងប្រទេសថៃនិងត្រូវបានគេស្គាល់ថាជាតួអង្គស្រីនាងក្នុងរឿងបុព្វេរសន្និវាសនាង Susi Susira ថ្មីៗនេះបានបង្ហោះសារមួយឃ្លារបង្ហើបប្រាប់ពីពត៌មានដ៏រន្ធត់មួយក្នុងជីវិតរបស់នាង។ ដោយក្នុងសារជាភាសារអង់គ្លេសដែលនាងបង្ហោះនេះបានឲដឹងផងដែរថាពេលនេះគូស្នេហ៍របស់នាងបានបាត់បង់ជីវិតលាចាកលោកចោលរូបនាងហើយ។ គួរបញ្ជាក់ផងដែរថានាង Susi និងគូស្នេហ៍ក្រៅរង្វង់សិល្បះរូបនេះគឺបានភ្ជាប់ពាក្យនឹងគ្នារួចហើយរង់ចាំតែថ្ងៃរៀបការតែប៉ុណ្ណោះ តែជាអកុសលរូបលោកបែរជាត្រូវស្លាប់ចោលរូបនាងទៅវិញ។ យ៉ាងណាក៏ដោយមូលហេតុនៃការស្លាប់របស់លោកនាងមិនបានបញ្ជាក់ឲបានដឹងនោះឡើយ។ រៀបរៀងអត្ថបទដោយ៖ ស្រីស្រស់ ប្រភពពី៖ Kapook
Read More

ល្បីឆ្លងប្រទេស!! ទម្លាយមុខតារាស្រីថៃ៦រូបដែលបានតស៊ូក្លាយជាអាយដលនៅប្រទេសកូរ៉េខាងត្បូង!!

ទាំងស្អាតទាំងពូកែល្បីឆ្លងប្រទេស!! បើកបង្ហាញមុខនារីជនជាតិថៃចំនួន៦រូបដែលបានខិតខំតស៊ូសម្រេចក្ដីស្រម៉ៃក្លាយជាអាយដលនៅឆាកសិល្បះប្រទេសកូរ៉េខាងត្បូង។ ដើម្បីមានថ្ងៃនេះពួកនាងម្នាក់ៗត្រូវបានឆ្លងកាត់ការហ្វឹកហាត់ការជម្រុះរកអ្នកមានសមត្ថភាពជាច្រើនលើកច្រើនសារ និងត្រូវហ្វឹកហាត់ទាំងការច្រៀង ការរាំ ការ៉េប និងរក្សារូបរាងឲស្រស់ស្អាតតាមការនិយមនៅកូរ៉េខាងត្បូង។ ពេលនេះតារាស្រីជនជាតិថៃទាំងនេះក៏ស្ថិតនៅក្នុងចំណោមអាយដលល្បីៗរបស់កូរ៉េផងដែរ។ តោះមកស្គាល់ទាំងអស់គ្នា៖ Lisa សមាជិកក្រុម BLACKPINK Sorn សមាជិកក្រុម CLC Minie សមាជិកក្រុម (G)-I-DLE Joy សមាជិកក្រុម Rania Mint សមាជិកក្រុម Tiny-G Natty នៅក្នុងផលិតកម្ម JYP រៀបរៀងអត្ថបទដោយ៖ ស្រីស្រស់ ប្រភពពី៖ Kapook
Read More

អុញនោះ តារាប្រុសស្រីថៃចិត្ដខ្លាំងហ៊ានទម្លាយរូបកាលពី១០ឆ្នាំមុនរបស់ខ្លួនដើម្បីលេង#10yearschallenge!!

កប់ម៉ង!!​ តារាប្រុសស្រីថៃល្បីៗលេងនាំគ្នាទម្លាយរូបខ្លួនឯងកាលពីអតីតកាល ដើម្បីចូលរួមនាំគ្នាលេង #10yearschallenge ដែលតម្រូវឲហ៊ានបើកកកាយរូបរបស់ខ្លួនកាលពី១០ឆ្នាំមុន យកមកប្រៀបធៀបជាមួយរូបរបស់ខ្លួននាពេលបច្ចុប្បន្ន។ ចង់ដឹងថាប្រែប្រួលយ៉ាងណានារយៈពេល១០ឆ្នាំរបស់តារាថៃល្បីៗនោះ តោះមកមើលរូបខាងក្រោមនេះទាំងអស់គ្នា៖ រៀបរៀងអត្ថបទដោយ៖ ស្រីស្រស់ ប្រភពពី៖ Kapook
Read More