-ចូលចិត្តយកសកដៃចូលគ្នា៖ ជាមនុស្សព្រោះដែលមានភាពគួរឲស្រលាញ់ជាប់ខ្លួនជានិច្ច និងថែមជាបុរសដែលស្រលាញ់ភាពស្អាតជាប់ជានិច្ច។ -ចូលចិត្តយកដៃដាក់លើស្មារមនុស្សស្រី៖ បញ្ជាក់ថាបុរសម្នាក់នេះគឺជាមនុស្សច្បាស់លាស់ចំពោះរឿងស្នេហា មានភាពស្មោះត្រង់ មិនសូវមានភាពរ៉ូមែនទិកតែក៏ជាមនុស្សមានភាពរីករាយជានិច្ច។ -ចូលចិត្តឱបចង្កេះស្រី៖ ជាមនុស្សស្មោះត្រង់ចំពោះរឿងស្នេហាស្រលាញ់មួយដឹងមួយ ពេលធ្វើរឿងអ្វីមួយគឺតែងគិតទុកមុនយ៉ាងល្អិតល្អន់ ជាអ្នកដែលមានរបៀបរៀបរយខ្ពស់ តែក៏ជាមនុស្សចិត្តទូលាយនិងមានជំនឿជឿជាក់លើខ្លួនឯង។ -ចូលចិត្តកាន់ដៃមនុស្សស្រី៖ ជាបុរសដែលមានទំនួលខុសត្រូវខ្ពស់ ភាគច្រើនជាអ្នកធ្វើជំនួញឬមានកាងារច្បាស់លាស់ ជាមនុស្សពូកែមានភាពអំនួតចំពោះខ្លួនឯងបន្ដិចថែមមិនចូលចិត្តនៅក្រោមអ្នកណាឡើយ។ -ចូលចិត្តយកដៃកៀកកស្រីជាប់៖ ជាបុរសដែលស្មោះត្រង់គិតប្រាកដច្បាស់លាស់ជាមួយស្នេហានេះ តែក៏ជាមនុស្សប្រុសដែលឆាប់ប្រចណ្ឌ័ចំពោះមិត្តស្រីខ្លួនឯង។ -ចូលចិត្តដើរកៀកកិត៖ ជាមនុស្សយកចិត្តទុកដាក់ចំពោះអ្នកដ៏ទៃ និងអាចចូលចុះសម្រុងជាមិត្តជាមួយមនុស្សគ្រប់គ្នា។ ប្រភព៖  Weglo