Category: ចំណេះដឹងថ្មីៗ

តោះទៅមេីលផ្ទះដែលបានសាងសង់មានរាងចំលែកៗនៅជុំវិញពិភពលោក!!

ជាការពិតណាស់នៅក្នុងពីភពលោកយេីងនេះតែងតែមានរឿងប្លែកៗជាច្រេីនដែលត្រូវបានគេយកមកបង្ហាញជាញឹកញាប់ដេីម្បីជាការកំសាន្តអារម្មណ៌ និងចែករំលែកនូវចំណេះទាំងនោះទៅកាន់មនុស្សទូទាំងពិភពលោក។ តួយ៉ាងដូចនៅក្នុងអត្ថបទនេះគឺបង្ហាញពីផ្ទះគំរូដែលមានលក្ខណៈប្លែកពីគេ ហេីយនៅក្នុងកា រសរសេរនេះអ្នក នឹងឃើញ ផ្ទះមួយចំនួនដែលមិនសូវមាននៅទូទាំងពិភពលោក។ការរចនាផ្ទះអោយបានល្អគឺមិនមានភាពងាយស្រួលនោះទេ ដូច នេះផ្នះនិមួយៗប្រេីគំនិតស្រមេីស្រមៃនិងភាពវៃឆ្លាតខ្ពស់ដេីម្បីអោយអ្នករស់នៅមានអារម្មណ៍ថាមានផាសុកភាពជាងកន្លែងផ្សេងទៀតនៅក្នុងពិភពលោក។ ផ្ទះទាំងនេះត្រូវបានបង្កើតឡើងក្រោមការរៀបចំជាមួយអ្នករចនាម៉ូដបានយ៉ាងល្អប្រណិត។សូមមើលនៅក្នុងការរៀបរាប់ពីគំរូផ្ទះនីមួយៗដើម្បីពិនិត្យមើលភូមិគ្រឹះណាមួយដែលទាក់ទាញចិត្តលោកអ្នកខ្លាំងជាងគេនៅក្នុងរូបភាពខាងក្រោមនេះ។ ប្រភព៖ weglo  
Read More

តើបច្ចុប្បន្ន​នេះ ប្រទេសណាខ្លះដែលមានចំណែកជាកម្មសិទ្ធិកាន់កាប់លើតំបន់ព្រៃអាម៉ាហ្សូន?

នាពេលបច្ចុប្បន្នតំបន់ព្រៃអាម៉ាហ្សូនគឺជាព្រៃដែលធំជាងគេបំផុតនៅក្នុងពិភពលោកដែលនៅសេសសល់។ព្រៃនេះមានទំហំផ្ទៃគ្របដណ្តប់ចំនួន​ 2,123, 561.8 ម៉ាយការ៉េហើយនៅក្នុងនោះមានជីវៈចំរុះធំល្វឹងល្វើយ និងសត្វព្រៃរាប់ពាន់ប្រភេទ​ដែលត្រូវបានគេចាត់ទុកថាជា​សត្វកម្រ​និង​ជិតផុតពូជពីផែនដីយើងនេះផងដែរ។​ តាមការប៉ាន់ស្មានមានដើមឈើ​ជាច្រើន​ប្រភេទផ្សេងៗគ្នាចំនួន ៣៩០ពាន់លានដើម​ដែលត្រូវ​បែងចែក​ជា ១៦,០០០ប្រភេទ។​ ម្យ៉ាងទៀតវាដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាអាកាសធាតុក្នុងតំបន់ផងដែរ​ ដូច្នេះហើយទើប គេចាត់វិធានការ និងបាន​អំពាវនាវអោយប្រទេស ទាំអស់ដែលមានផ្ទៃដីជាប់នឹងព្រៃនោះត្រូវរួមគ្នារក្សា ការពារអោយ បានគង់វង្សព្រោះតែវាជាព្រៃដ៏ធំ​ជាងគេបង្អស់ចុងក្រោយ​របស់ផែនដីដើម្បីអោយមានលំនឹងបរិស្ថាន។ហើយប្រទេស​ដែលមានចំណែកកម្មសិទ្ធិ​ក្នុងដែនដីព្រៃ​អាម៉ាហ្សូន​​នោះរួមមាន៖ ប្រទេសប្រេស៊ីល , ប្រទេសអេក្វាឌ័រ , ប្រទេសវេណាហ្ស៊ុយអេឡា ,ប្រទេសស៊ុរីណាមេ, ប្រទេសប៉េរូ , ប្រទេសកូឡំប៊ី, ប្រទេសបូលីវា , ប្រទេសហ្គីយ៉ាណា និងប្រទេសFrench
Read More

បែកធ្លាយIPHONE 8 នឹងផ្លាស់ប្តូររូបរាងថ្មីស្រឡាងជាមួយកាម៉េរ៉ាបញ្ឈរ​ និង​ប៊ូតុងHOME ថាច់ស្រ្គីន

សម័យបច្ចុប្បន្ននេះទីផ្សារបច្ចេកវិទ្យាកំពុងមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងដែលជាហេតុធ្វេីអោយអ្នកផលិតរិះរកអ្វីដែលថ្មីៗដេីម្បីបង្អួតខ្លួន​ជាកំពូលស្មាតហ្វូនឈានមុខគេ។​​ជារៀងរាល់ឆ្នាំក្រុហ៊ុនiphoneតែងតែបញ្ចេញស៊េរីចុងក្រោយរបស់ខ្លួននៅរដូវស្លឹកឈេីជ្រុះហេីយនាពេលថ្មីៗនេះបេីយោងតាមប្រភពពត៌មានពី​​ macrumors ថាម៉ូដែលថ្មីនេះនឹងមានរូបរាងខុសពីជំនាន់មុនរបស់ខ្លួនដោយបានកែប្រែលក្ខណៈសម្បត្តិនិងចំនុចពិសេសជាច្រេីនដេីម្បីបំពេញតំរូវការមនុស្សសម័យថ្មីអោយកាន់តែមានភាពទាក់ទាញនិង​ងាយស្រួលក្នុងការបញ្ជាប្រេីប្រាស់ដូច្នេះហេីយiPhone 8 បង្ហាញអំពីរូបរាងរចនាបទថ្មីរបស់ខ្លួន។ iPhone 8 គ្រោង​ចេញនេះ ជាមួយនឹងតួខ្លួនស្រោប​ឡើង​ពី​កញ្ចក់ និងមានស្រោមថ្លាការពារពីខាងក្រៅ និងកាមេរ៉ាភ្លោះបែបបញ្ឈនៅខាងក្រោយ។​ តើប្រិយមិត្តមានមតិយោបល់យ៉ាងណាដែរ​ សម្រាប់ការបែកធ្លាយរូបភាពលើកនេះ iPhone 8 មួយនេះ អាចទាក់ចិត្តរបស់អ្នកបានទេ? តើរូបភាពដែលអះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាង​ថាជា តេីអ្នកគិតថាវាស៊ាំញ៉ាំដដែលដែរឬទេ? ប្រភព៖​ Weglo
Read More