Latest

អីយ៉ា!! ប្លែកអារម្មណ៌ទៀតហើយ MV Teaser បទថ្មី សុខ​​ ពិសី”ចិត្តចង់មានស្នេហ៍”​​ (មានវីដេអូ)

កញ្ញា សុខ ពិសី គឺជាតារាចម្រៀងស្រីប្រចាំផលិតកម្ម សាន់ដេ ដែលកំពុងមានឈ្មោះល្បីបល្បាញនៅក្នុងវិថីសិល្បៈផងដែរ។​ នាពេលថ្មីៗនេះ តារារូបនេះ​បានបញ្ចេញ Mv Teaserថ្មីមួយតាមបណ្តាញសង្គមដែលមានចំណងជើងថា”ចិត្តចង់មានស្នេហ៌”នៅក្នុង Mvនោះ បានបកស្រាយយ៉ាងពិរោះ និងមាន​ទាំងក្បាច់រាំបែបសម័យ​ថ្មី និងបែបបុរាណ។ មិនត្រឹមតែប៉ុណ្ណោះចំពោះការបង្ហាញក្បាច់រាំបែបបុរាណពិតជាប្លែកភ្នែកតែម្តងធ្វើអោយទស្សនិកជនមិនសរសើរមិនបាន។ ជាការពិតណាស់បទ​ចម្រៀង​​ថ្មីនេះពិតជាធ្វើអោយប្រិយមិត្តទន្ទឹងរង់ចាំ MV ពេញជាក់ជាមិន។ តោះកុំអោយខាតពេលយូរ សូមទៅទស្សនាខ្លីនៅខាងក្រោមនេះទាំងអស់គ្នា៖ ចុចអាន៖ ឡើងព្រឺសម្បុរ!! រឿងថ្មីរបស់នាង ឡាំយ៉ង និងលោក ខេន មានឈុតថើបឈុតទះជាច្រើន…(មានវីដេអូ) ចុចអាន៖ បែកគ្នាមិនទាន់បានប៉ុន្មានថ្ងៃផង នាង
Read More

ឡើងព្រឺសម្បុរ!! រឿងថ្មីរបស់នាង ឡាំយ៉ង និងលោក ខេន មានឈុតថើបឈុតទះជាច្រើន…(មានវីដេអូ)

តារាសម្តែងស្រីនាង Nune Woranuch ដែលត្រូវបានទស្សនិជនស្គាល់ថា នាង ឡាំយ៉ង និង លោក Ken Theeradej គឺជាតារាសម្តែងប្រុសថៃ បានចូល​ប្រឡូកក្នុងវិថីសិល្បៈជិត១០ឆ្នាំមកហើយ ហើយក៏ទទួលបានការគាំទ្រយ៉ាងច្រើនពីប្រិយមិត្ត ពីព្រោះតែពូកគេមានភាពប៉ិនប្រសប់ក្នុង​ការសម្តែង​តែ​ម្តង។​​ ​ដូច្នេះហើយទើបពួកគេមានឈ្មោះបោះសំលេងលើវិស័យអាជីពសិល្បៈរបស់ខ្លួន នៅក្នុងការសម្តែងខ្សែរភាពយន្តជាបន្តបន្ទាប់។ តួយ៉ាងនាពេលថ្មីៗនេះតារាទាំងពីដួងនេះបានថតរឿងថ្មីមួយរួមគ្នាដែលមានចំណងជើងថា”Ra Reung Fai” ទើបដាក់បញ្ចាំងនៅដើមខែធ្នូរនេះ។ ពួកគេទាំងថ្វីត្បិតមានវ័យចំណាស់បន្តិចមែន ប៉ុន្តែតារាសម្តែងទាំងពីរដួងនេះ លេងរឿងសុទ្ធតែឈុតឆាកទះថើបៗឡើងព្រឺសម្បុរ ដែលនៅ​ក្នុងប្លង់​និមួយៗគឺសុទ្ធតែឈុតថើបគ្នាមែនទែនតែម្តង ជាហេតុធ្វើអោយប្រិយមិត្តដែលកំពុងតាមដានរឿងនេះជក់ចិតដិតអារម្មណ៍។ ចង់ដឹងថាយ៉ាងណានោះសូមទស្សនារូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា៖ ចុចអាន៖ បែកគ្នាមិនទាន់បានប៉ុន្មានថ្ងៃផង
Read More

បែកគ្នាមិនទាន់បានប៉ុន្មានថ្ងៃផង នាង Saiparn បង្ហាញមុខគូរស្នេហ៍ថ្មី សង្ហារកប់ហ្មង!!

នាពេលថ្មីៗនេះ បន្ទាប់ពីនាង Saiparn Apinya បានប្រកាសដំណឹងថារូបនាងបានបែកបាក់ស្នេហា​ជាមួយនឹងអឌិតសង្សារចាស់​ដែលជា​អ្នក​បង្ហាញ​ម៉ូតសម្បូរសាក់ម្នាក់ ហើយមិនបានប៉ុន្មានថ្ងៃផងនាងក៏បង្ហាញមុខមាត់គូរស្នេហ៍ថ្មីបាត់ទៅហើយ។ តួយ៉ាងតារាសម្តែងរាងស្រឡូនតូចច្រឡឹង ដែលជា​តារាស្រីសម្តែងនៅក្នុងរឿង”ទឹកឃ្មុំមច្ចុរាជ”នាង Saiparn Apinya បានប្រកាសចែកផ្លូវគ្នាជាសាធារណៈជាមួយ​នឹងលោក”Abe”​ជាតារាបង្ហាញម៉ូតមាន​ស្នាមសាក់ពេញដងខ្លួន។ ក្រោយពីមានការសង្ស័យពីទស្សនិកជនតារារូបនេះក៏បានបង្ហាញមុខមាត់ស្នេហាថ្មីពិតប្រាកដនៅថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០១៧ ជាមួយនឹងការផុស រូប ស្និទ្ធស្នាលផ្អែមល្ហែមផងដែរនៅតាមបណ្តាញសង្គម។ បន្ថែមពីនេះទៀតគូរសង្សារថ្មីរបស់តារាសម្តែង​រូបនេះក៏ជាតារាសម្តែង​ប្រុស​ដែរគឺ លោក” Wut Nantawooti”។ តោះទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ -សង្សារចាស់ និងនាង Saiparn
Read More

តោះមកស្តាប់តួឯកស្រី YaYaនិយាយពាក្យក្នុងចិត្តអ្វីខ្លះមកកាន់ប្រិយមិត្តកម្ពុជា (មានវីដេអូ)

Yaya Urassaya គឺជាតារាសម្តែងជួរមុខដែលមានឈ្មោះល្បីល្បាញប្រចាំប៉ុស្តិលេខ៣(ថៃ)ក្នុងវ័យ២៤ឆ្នាំ។ហើយបច្ចុប្បន្ននេះនាង ទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន ពីព្រោះតែនាងមានភាពរួសរាយរាក់ទាក់ និងផ្តល់សេចក្តីស្រលាញ់ទៅកាន់ហ្វេន របស់នាង។ដូចនេះហើយទើបតារាស្រីរូបនេះកំពុងតែមានសន្ទុះការស្រលាញ់ចូលចិត្តយ៉ាងខ្លាំងពីអ្នកគាំទ្រកម្ពុជា។ គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ Yaya Urassaya ក៏បានបញ្ចេញនូវអារម្មណ៌ផ្ទាល់ខ្លួនរបស់ នាងដោយទឹកមុខរីករាយជា ខ្លាំង និងអរគុណចំពោះសេចក្តីស្រលាញ់ពីហ្វេនកម្ពុជាទាំងអស់ដែលមានចំពោះនាង។ម្យ៉ាងវិញទៀត នាងក៏ចង់អោយ ហ្វេន ទាំងអស់ជួយបង្រៀនភាសាខ្មែរដល់នាងទៀតផង។ តោះសូមទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ អត្ថបទទាក់ទង៖ ចុចអាន៖ អីយ៉ា!! ស្ងាត់ៗតួស្រីកាចឆ្នាស់នាង Noeyប្រសូតបានកូនប្រុសមួយហើយ គួរអោយ….(មានវីដេអូ) ចុចអាន៖ ស្នេហាទៅមុខមិនបាន! តួរងស្រីនៅក្នុងរឿង និស្ស័យកម្មព្រះភូមិ បែកបាក់គូរស្នេហ៍ជាលើកទីពីរទោះបីស្រលាញ់គ្នាដល់ទៅ…
Read More

អីយ៉ា!! ស្ងាត់ៗតួស្រីកាចឆ្នាស់នាង Noeyប្រសូតបានកូនប្រុសមួយហើយ គួរអោយ….(មានវីដេអូ)

នាង NoeyChotikaដែលប្រិយមិត្តពិតជាធ្លាប់បានស្គាល់ហើយក្នុងរឿងភាគជាច្រើនជាទូទៅនាងតែងតែសម្តែងជាតួកាច ឆ្នាស់។ តារាដួងនេះជាតារាសម្តែងប្រចាំប៉ុស្តិលេខ៣(ថៃ)ក្នុងវ័យ៣៣ឆ្នាំនឹងទទួលបានប្រជាប្រិយភាពខ្លាំងក្នុងវិស័យសិល្បៈ។នាង Noeyបានរៀបអាពាហ៌ពិពាហ៌នៅឆ្នាំ ២០១៦ ជាមួយលោក “Arm Maneechy”។ នាពេលថ្មីៗនេះផងដែរ នាងបាន ប្រសូត កូនប្រុសមួយជាចំណងដៃ មានឈ្មោះថា“Nong Akin Maneechai” នៅថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ដែលកូននោះមាន ទំងន់ រហូតដល់ទៅ ៣.១គីឡូក្រាម នៅមន្ទីពេទ្យ “SamitivejSukhumvit
Read More

ស្នេហាទៅមុខមិនបាន! តួរងស្រីនៅក្នុងរឿង និស្ស័យកម្មព្រះភូមិ បែកបាក់គូរស្នេហ៍ជាលើកទីពីរទោះបីស្រលាញ់គ្នាដល់ទៅ…

មិនគួរសោះ! តារាស្រីថៃរូបស្អាតស៊ិចស៊ីអ្នកសម្ដែងតួចិត្តអាក្រក់នៅក្នុងរឿងនិស្ស័យកម្មព្រះភូមិនាង Fai Nattapat Wipat corntragoon ពេលនេះបានបង្ហាញអារម្មណ៍សោកស្ដាយនិងប្រកាសបែកបាក់ស្នេហាសារជាថ្មីជាមួយ គូរសង្សារ របស់ខ្លួន ជា លើកទីពីរហើយ ខណៈដែលការបែកលើកទី១បានផ្សះផ្សារជួបជុំគ្នាវិញតែនៅតែមិនអាចបន្ដទៅមុខទៀតបាន ទោះជាស្នេហាមួយនេះកសាងមករយៈពេលជាយូរឆ្នាំមកហើយ។ តារាស្រីថៃនាង Fai NattapatWipatcorntragoonគឺជាអ្នកសម្ដែងនិងជាអ្នកចម្រៀងដ៏មានទឹកដមសំលេងនិង ប្រជា ប្រិយ ភាពមួយដួងនៅក្នុងសិល្បះរបស់ប្រទេសថៃ។ សមត្ថភាពនៃការសម្ដែងរបស់នាងត្រូវបានអ្នកទស្សនារឿងភាគថៃនាពេល កន្លងមកទទួលស្គាល់ថាមិនត្រឹមតែស្រស់ស្អាតនោះទេតែសម្ដែងជាតួចិត្តអាក្រក់លាក់មុខបានយ៉ាងសាកសមទៀតផង។ ចំណែកសម្រាប់នៅក្នុងខ្សែជីវិតពិតក្រៅរង្វង់សិល្បះវិញនាងត្រូវបានគេដឹងដែរថាធ្លាប់មានទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្ហែមជាមួយនិងលោក Mac Weerakanizអ្នកចម្រៀងនិងអ្នកបង្ហាញម៉ូតមួយរូបរបស់ថៃ។ ថ្មីៗនេះគូរស្នេហ៍ទាំងពីរនាក់នេះ សុទ្ធតែ បានអះអាងថាបានចែកផ្លូវគ្នាជាលើកទីពីរហើយ ខណៈដែលកាលជួបជុំគ្នាលើកទី១នៅតែមិនអាចបន្ដទៅមុខរួច
Read More

បើកបង្ហាញមុខអ្នកម្ដាយបង្កើតរបស់តួឯកស្រីនាងYaya! កូនស្អាតយ៉ាងនេះអ្នកម្ដាយយ៉ាងណាដែរ?

ស្អាតនេះព្រោះម្ដាយ! បើកបង្ហាញមុខអ្នកម្ដាយរូបស្អាតរបស់តួឯកស្រីវ័យក្មេងតែសាងកេរ្ដិ៍ឈ្មោះយ៉ាងល្បីល្បាញទាំងក្នុងប្រទេស និងក្រៅប្រទេសនាង UrassayaSperbundឬមានឈ្មោះហៅក្រៅថា Yaya។ កូនស្រីមានសម្រស់ស្រស់ស្អាត និងល្បីយ៉ាងនេះ ចុះ អ្នកម្ដាយដែលឲកំណើតនាងមកមាន មុខ មាត់និងរូបសម្រស់បែបណាដែរ? តារាសម្ដែងស្រីថៃនាង Yayaគឺជាតួឯកស្រីដ៏មាន ប្រជាប្រិយភាពមួយរូបនៅពិភពការសម្ដែងក្នុងប្រទេសថៃ។ នាងបានប្រឡូកក្នុងសិល្បះនេះតាំងពីវ័យកុមារតាមរយៈការថតស្ពតពានិជ្ជកម្មរហូតបានគ្រងតំណែងជាតួឯកស្រីក្នុងរឿងជាបន្ដបន្ដាប់។ រឿងដែលនាងសម្ដែងសុទ្ធតែទទួល បានការគាំទ្រជាពិសេសនៅពេសដែលបាន សម្ដែងរឿងរួមគ្នាជាមួយ តួឯកប្រុស ថៃ លោក NadechKugimiyaព្រោះតែភាពសាកសមគ្នានិងផ្អែមល្ហែមរបស់ពួកគេទាំងពីររហូតអ្នកគាំទ្រពិតជាចង់ឲអ្នក ទាំង ពីរក្លាយជាគូរស្នេហ៍ពិតៗទៀតផង។ កេរ្ដិ៍ឈ្មោះនិងភាពល្បីល្បាញដែលតួឯកស្រីវ័យក្មេងនាងYayaទទួលបាននេះព្រោះតែសមត្ថភាពនិងរូបសម្រស់របស់នាងផ្ទាល់ ឃើញនាងស្រស់ស្អាតយ៉ាងនេះអ្នកគាំទ្ររូបនាងពិតជាចង់ដឹងថាតើអ្នកម្ដាយរបស់នាងវិញមុខមាត់យ៉ាងណាដែរ? តោះទៅមើលរូបខាងក្រោមទាំងអស់គ្នា៖ -Yayaនិងអ្នកម្ដាយរបស់នាង
Read More

ដំណឹងគួរឲរីករាយ! តួឯកស្រីថៃនាង Margie ប្រកាសរៀបការនឹងគូរស្នេហ៍សេដ្ឋីនៅថ្ងៃ…ខាងមុខនេះ!!

ជារឿងមួយដែលគួរឲរីករាយ! តារាស្រីរូបស្អាតជើងស្រឡូនតួឯកស្រីនៅក្នុងរឿងមេកងស្រីកំពូលស្នេហ៍នាង Margie Rasri​ពេលនេះបានប្រកាសពីដំណឹងល្អរបស់ខ្លួនដែលធ្វើឲអ្នកគាំទ្ររបស់នាងចូលរួមត្រេកអរជាខ្លាំង ព្រោះ​ពេលនេះ​នាងនិង​គួរ​ស្នេហ៍ដែលទាក់ទងគ្នាជាយូរឆ្នាំមកហើយនោះនឹងរៀបចំពីធីមង្គលការនៅថ្ងៃខាងមុខឆាប់ៗនេះខណៈដែលមានការសុំរៀបការយ៉ាងរ៉ូមែនទិកគួរឲច្រណែនពិតៗ។ តារាសម្ដែងស្រីថៃនាង Margie Rasriគឺជាតួឯកស្រីដ៏ល្បីល្បាញមានឈ្មោះបោះសំលេងមួយរូបនៅក្នុង​វិស័យសម្ដែងនៅ​ប្រទេសថៃ​នាពេលបច្ចុប្បន្ន។ នាងក៏ត្រូវបានគេដឹងដែរជាតារាស្រីដែលមានម្ដាយជាតារាជើង​ចាស់និងប្អូនស្រីក៏កំពុង​ប្រឡូកក្នុងសិល្បះថៃយ៉ាងល្បីឈ្មោះមួយរូបដែរ។ តារាស្រីរូបស្រស់ស្អាតព្រោះជាកូនកាត់រូបនេះមានឪពុកជាជនជាតិអេស្បាញនិងអ្នកម្ដាយជាជនជាតិថៃ។ ហើយតារាស្រីដួងនេះក៏ត្រូវបានគេដឹងដែរថាមិនមែនបេះដូងនៅទំនេរនោះទេគឺនាងកំពុងតែទាក់ទងមើលចិត្តគ្នាជាមួយនិងបុរសអ្នកជំនួញរូបសង្ហារទាយាទសេដ្ឋីម្ចាស់ផ្សារទំនើបនៅថៃទៀតផង។ ថ្មីៗនេះគូរស្នេហ៍ទាំងពីរនេះបានធ្វើឲកាន់តែធ្វើឲអ្នកគាំទ្រចាប់អារម្មណ៍និងសម្ដែងការត្រេកអរ ព្រោះតែសង្សាររបស់នាង Margie បានរៀបចំនូវភាពភ្ញាក់ផ្អើលជាមួយការសុំនាងរៀបការនៅDisneyland ទឹកដីប្រទេសអាមេរិក​យ៉ាងរ៉ូមែន​ទិកក្រោយ​ពីនាំនាងដើរកំសាន្ដជាច្រើនកន្លែងរួចមក។ ស្រាប់តែពេលនេះពួកគេទាំងពីរក៏មិនបង្អង់យូរបានគិតគូរនិងប្រកាសពីថ្ងៃរៀបការព្រោះថាឪពុកម្ដាយទាំងសងខាងក៏ពេញចិត្តផងដែរ។ ដោយថ្ងៃភ្ជាប់ពាក្យរបស់ពួកគេទាំងពីរគឺនៅថ្ងៃ៨ ខែធ្នូរ រួចទើបមានពិធីមង្គលការនៅថ្ងៃទី២៤ ខែឆ្នាំក្នុង​ឆ្នាំនេះផងដែរ។ អត្ថបទទាក់ទង៖ ចុចអាន៖ ​តួឯកប្រុសថៃលោក Sunny ជួបគ្រោះថ្នាក់បាក់ដៃដោយសារតែធ្លាក់ពីលើវេទិការគិតថាអាចព្រោះ… ចុចអាន៖ នៅចាំបានអត់? បើកបង្ហាញមុខតួឯកស្រីនាងតូចចង្កៀងកែវ
Read More

តួឯកប្រុសថៃលោក Sunny ជួបគ្រោះថ្នាក់បាក់ដៃដោយសារតែធ្លាក់ពីលើវេទិការគិតថាអាចព្រោះ…

មិនគួរជួបរឿងបែបនេះសោះ! សម្ដែងប្រុសរូបសង្ហារដែលត្រូវបានអ្នកទស្សនាស្គាល់ថាជាតួឯកប្រុសមួយរូបដ៏ល្បីឈ្មោះនៅ ក្នុងរឿងថៃបែបកំប្លែងៗ ពេលនេះបែរជាជួបគ្រោះថា្នក់ដោយសារតែឧបទ្ទវហេតុដោយមិនបានព្រៀងទុក រហូតដល់ ថ្នាក់ បាក់ដៃព្រោះតែបានធ្លាក់ពីលើវេទិកាខណៈពេលដែលមានការប្រគំតន្រ្ដីរបស់លោក។ ជារឿងមួយដែលគួរឲចូលរួមសោកស្ដាយនិងធ្វើឲអ្នកគាំទ្រមានការអាណិតនិងខូចចិត្តជាខ្លាំងពេលដែលតារាសំណព្វរបស់ពួកគេជួបគ្រោះថ្នាក់ធ្ងន់ធ្ងរបែបនេះ។ គួរបញ្ជាក់ដែរថាលោក Sunny Suwanmethanonគឺជាតួឯកប្រុសដ៏ល្បីឈ្មោះមួយរូបនៅក្នុង ប្រទេសថៃនិងមានស្នាដៃជាច្រើននៅក្នុងរឿងជាច្រើនផងដែរដូចជារឿង I Fine..ThankYou..Love You។ តែថ្មីៗនេះរូបលោកក៏បានធ្លាក់ពីលើវេទិកាកំឡុងពេលសម្ដែងនិងធ្វើឲខ្លួនលោកផ្ទាល់ក៏មានរបួសនៅនឹងដៃក្រោយកើត​ហេតុ​លោកក៏ត្រូវគេបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗនិងទទួលបានការព្យាបាលហើយត្រូវទទួលបានការព្យាបាលរយៈពេល៣សប្ដាហ៍។ ចំពោះហេតុការណ៍នេះខ្លួនលោកផ្ទាល់បានគិតថាជារឿងឧបទ្ទវេហេតុគ្មានអ្នកណាចង់ឲកើតឡើងនោះទេ តែអាចព្រោះ​តែ​លោក​​​​មានឆ្នាំឆុងឆ្នាំនេះផងដែរ។ អត្ថបទទាក់ទង៖ ចុចអាន៖​ ១៨សន្លឹកតួឯកស្រីថៃនាង YAYA ក្លាយខ្លួនជាព្រះនាងម្ចាស់គ្រងឈុតយ៉ាងអលង្ការនៅក្នុង…. ចុចអាន៖ រៀបការហើយ! តោះទៅមើលទិដ្ឋភាពមង្គលការរបស់តារាប្រុសថៃលោក Nott… ប្រភព៖Kapook
Read More

នៅចាំបានអត់? បើកបង្ហាញមុខតួឯកស្រីនាងតូចចង្កៀងកែវ រំលងទៅ២០ឆ្នាំសម្រស់ប្រែប្រួលបែបណា?

នៅចាំតួឯកស្រីរូបនេះបានអត់? បើកបង្ហាញមុខនាពេលបច្ចុប្បន្នរបស់តួឯកស្រីរូបស្អាតដែលធ្លាប់មានកេរ្ដិ៍ឈ្មោះ​ល្បី​ល្បាញ​នៅក្នុងពិភពការសម្ដែងក្នុងប្រទេសថៃជាពិសេសល្បីក្រោយសម្ដែងជាតួឯកស្រីនៅក្នុងរឿង នាងតូចចង្កៀងកែវ រំលង​ទៅ​រយៈពេលជាយូរឆ្នាំយ៉ាងនេះតើតារាស្រីដែលធ្លាប់តែមានសម្រស់ស្រស់ស្អាតរូបនេះនឹងប្រែប្រួលក្លាយជាបែបណាហើយ? តារាសម្ដែងស្រីរូបស្អាតតួឯកស្រីនៅក្នុងរឿងនាងតូចចង្កៀងកែវមានឈ្មោះពិតហៅថា Katreeya English។ នាងជាតារាស្រីរូបស្រស់ស្អាតបែបកូនកាត់ថៃនិងអង់គ្លេសល្បីល្បាញយ៉ាងខ្លាំងក្នុងវិស័យសម្ដែងកាលពីជាងពីរទស្សវត្ដន៍មុន។ រំលងទៅរយៈពេលជាច្រើនឆ្នាំតារាស្រីជើងចាស់ដែលមានសមត្ថភាពសម្ដែងនិងច្រៀងរូបនេះ បានធ្វើឲអ្នកគាំទ្រកាន់តែភ្ញាក់​ផ្អើលក្រោយពីបានឃើញរូបរាងរបស់នាងនៅពេលបច្ចុប្បន្នក្នុងអាយុរ៤១ឆ្នាំនេះ។ នេះក៏ព្រោះតែទាំងសម្រស់ផ្ទៃមុខនិងរូបរាងរបស់នាងហាក់មិនមានការប្រែប្រួលសោះគឺនៅតែថែរក្សាបានយ៉ាងក្មេងស្រស់ស្អាតនិងមានរូបរាងស្រឡូនល្អគួរឲសសើរពិតៗមិនចាញ់តារាវ័យក្មេងៗជំនាន់ក្រោយនោះឡើយ។ តោះទៅមើលរូបខាងក្រោមទាំងអស់គ្នា៖ -រូបពីអតីត -រូបពេលបច្ចុប្បន្ន អត្ថបទទាក់ទង៖ ចុចអាន៖ តួឯកប្រុសនៅក្នុងរឿង​ “បណ្ដាសារព្រហ្មលិខិត” ជិតរៀបការហើយ! ភរិយាស្រស់ស្អាតថែមជា… ចុចអាន៖ តួឯកប្រុសថៃលោក Sunny ជួបគ្រោះថ្នាក់បាក់ដៃដោយសារតែធ្លាក់ពីលើវេទិការគិតថាអាចព្រោះ… ប្រភព៖ Kapook
Read More